(កោះបាលី)៖ រដ្ឋាភិបាលខេត្តរបស់កោះបាលីនឹងបង្រ្កាបអ្នកទេសចរបរទេសទាំងឡាយណា ដែលប្រើប្រាស់បិយប័ណ្ណគ្រីបតូ (crypto) ជាមធ្យោបាយទូទាត់ប្រាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងទេសចរណ៍ មជ្ឈមណ្ឌលទិញទំនិញ និងកន្លែងផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣។

អភិបាលកោះបាលី លោក Wayan Koster បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា «អ្នកទេសចរបរទេសទាំងឡាយ ដែលមានអាកប្បកិរិយាមិនសមរម្យ ធ្វើសកម្មភាពដែលមិនត្រូវបានអនុញ្ញាតក្នុងទិដ្ឋាការរបស់ពួកគេ ដោយប្រើប្រាស់ crypto ជាមធ្យោបាយទូទាត់ប្រាក់ និងរំលោភលើបទប្បញ្ញត្តិផ្សេងទៀត នឹងត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់»

លោក Koster បានបន្ថែមថា «ចំណាត់ការមានចាប់ពីការនិរទេស ការដាក់ទណ្ឌកម្មផ្នែករដ្ឋបាល ការដាក់ទណ្ឌកម្មព្រហ្មទណ្ឌ ការបិទកន្លែងអាជីវកម្ម និងការដាក់ទណ្ឌកម្មដ៏តឹងតែងផ្សេងទៀត»

លោក​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា ការ​ប្រើ​រូបិយប័ណ្ណ​ផ្សេង​ទៀត​ក្រៅ​ពី​ប្រាក់​រូពី (របស់ប្រទេសឥណ្ឌូនេស៊ី) ជា​មធ្យោបាយ​ទូទាត់​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី គឺត្រូវ​បាន​ហាម​ឃាត់។

គួរបញ្ជាក់ថា យោងតាមច្បាប់របស់ប្រទេសឥណ្ឌូនេស៊ី ប្រសិនបើនរណាម្នាក់ប្រើប្រាស់រូបិយបណ្ណផ្សេងទៀតក្រៅពីប្រាក់រូពី ពួកគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ២០០លានរូពី ឬស្មើនឹ១៣,០០០ដុល្លារអាមេរិក៕