(កៀវ)៖ អភិបាលតំបន់ លោក Yuriy Malashko បាននិយាយថា មនុស្ស២នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងការបាញ់ផ្លោងរបស់រុស្សី លើភូមិ Komyshevaha ក្នុងតំបន់ Zaporizhia នៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣។

លោក Yuriy Malashko បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា កងកម្លាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើអគារផ្ទះល្វែងដែលមានច្រើនជាន់មួយកន្លែង នៅក្នុងភូមិតូចមួយ នៅជិតជួរមុខសមរភូមិនៅភាគអាគ្នេយ៍អ៊ុយក្រែន៕