(មូស្គូ)៖ អភិបាលតំបន់ បាននិយាយនៅថ្ងៃចន្ទនេះថា យន្តហោះដ្រូនចំនួនពីរគ្រឿង បានធ្លាក់លើផ្លូវហាយវេមួយក្នុងតំបន់កាលូហ្គា (Kaluga) របស់រុស្ស៉ីដែលមានព្រំប្រទល់ជាប់នឹងតំបន់ភាគខាងជើងតំបន់មូស្គូ ប៉ុន្តែមិនមានការផ្ទុះណាមួយកើតឡើងនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣។

លោក វ្ល៉ាឌីស្លេវ សេពសា (Vladislav Shapsha) អភិបាលនៃតំបន់ខាងលើបាន ឲ្យដឹងតាមបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «យន្តហោះដ្រូនបានធ្លាក់នៅចម្ងាយប្រហែល ២៨០គីឡូម៉ែត្រទៅ ៣០០គីឡូម៉ែត្រពីទីក្រុងមូស្គូ។ ក្រោយមក តំបន់នេះត្រូវបានបិទ»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុនរុស្ស៉ី ក៏បានរាយការណ៍ពីការវាយប្រហារដោយយន្តហោះរបស់អ៊ុយក្រែន លើសង្កាត់អ្នកមាននៃទីក្រុងមូស្គូ ដោយពេលនោះទីក្រុងកៀវ បានបដិសេធ៕