(កៀវ)៖ កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមធ្វើសកម្មភាពវាយដណ្តើមយកតំបន់ដែលរុស្ស៊ីបានកាន់ កាប់នាភាគខាងកើតនិងភាគខាងត្បូងហើយ ប៉ុន្តែមិនប្រកាសថាជាយុទ្ធនាការវាយបកដែល ពិភពលោកកំពុងទន្ទឹងរង់ចាំមើលជាយូរនោះឡើយ។ នៅជាមួយគ្នានេះ អ៊ុយក្រែនបានចេញ នូវវីដេអូមួយដែលនិយាយថា «គម្រោងការណ៍ ស្រឡាញ់នូវភាពស្ងៀមស្ងាត់» Plans love silence ដែល មានន័យថាយុទ្ធនាការវាយបករបស់អ៊ុយនឹងមិនប្រកាសឱ្យដឹងជាមុននោះឡើយ។

អ៊ុយក្រែនបានបើកការវាយប្រហាររបស់ខ្លួនលើខេត្ត Donetsk ប៉ុន្តែមិនបានប្រកាសថានេះ ជាការចាប់ផ្តើមយុទ្ធនាការវាយបកដែលពិភពលោកកំពុងទន្ទឹងរង់ចាំមើលជាយូរមកនោះឡើយ។ ការវាយប្រហារនេះ បានចាប់ផ្តើមធ្វើនៅថ្ងៃទី៤មិថុនាឆ្នាំ២០២៣ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា គេបានវាយបំបាក់យុទ្ធនាការនៅក្នុងខេត្តដូណេតស៍នោះវិញដោយការ សម្លាប់ទាហានអ៊ុយក្រែនចំនួនជាង ២៥០នាក់និងបានបំផ្លាញរថក្រោះអ៊ុយក្រែនអស់ចំនួន ១៦គ្រឿង។

ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃចាប់ផ្តើមការវាយប្រហាររបស់អ៊ុយក្រែនថ្ងៃទី៤មិថុនានោះ បានបញ្ចេញរូបថតវីដេអូ នៅលើសមរភូមិដែលបង្ហាញការវាយប្រហារដ៏ធំមួយរបស់កង កម្លាំងអ៊ុយក្រែន និងតាមរយៈវីដេអូនៅលើសមរភូមិនោះគេបានឃើញរថក្រោះរបស់អ៊ុយ ក្រែនបានស្ថិតក្នុងការឡោមព័ទ្ធវាយប្រហាររបស់កម្លាំងទាហានរុស្ស៊ី។ ក្រសួងការពារជាតិ រុស្ស៊ីបានថ្លែងថា ការវាយប្រហារចាប់ផ្តើមថ្ងៃទី៤មិថុនានោះ គឺជាការវាយប្រហារក្នុងទ្រង់ ទ្រាយធំ ប៉ុន្តែអ៊ុយក្រែនមិនអាចសម្រេចបាននូវបំណងការដណ្តើមយកទឹកដីរបស់ខ្លួនវិញបានឡើយ។

មន្ត្រីនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានថ្លែងថា នៅព្រឹកថ្ងៃទី៤ មិថុនា សត្រូវបានបើកយុទ្ធនាការវាយលុកទ្រង់ទ្រាយធំមួយក្នុងតំបន់ចំនួន៥ នៃខ្សែប្រយុទ្ធ សមរភូមិមុខគឺតំបន់ភាគខាងត្បូង Donetsk ។ អ៊ុយក្រែនបានពង្រាយកងពលមេកានិក លេខ២៣និងលេខ៣១នៃកម្លាំងបំរុងយុទ្ធសាស្ត្ររបស់ខ្លួន រួមជាមួយកម្លាំងវរៈសេនាធំជាច្រើន ទៀតជួយគាំទ្រ។ មន្ត្រីនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា កម្លាំងសត្រូវមិនបាន សម្រេចនូវគោលបំណងរបស់ខ្លួនក្នុងការវាយលុកដណ្តើមយកនេះបានឡើយ។ លោក Igor Konashenkov​ រៀបរាប់ថា ជាលទ្ធផលនៃសកម្មភាពដ៏ប៉ិនប្រសប់និងការគណនាដ៏ត្រឹមត្រូវ របស់កម្លាំងភាគខាងកើតដែលប្រចាំការពារ កងកម្លាំងអ៊ុយក្រែនបានបាត់បង់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានទាហានស្លាប់ជាង២៥០នាក់ រថក្រោះ១៦គ្រឿងបានឆេះ រថពាសដែក៣គ្រឿង និងយានយន្តយោធា២១គ្រឿងត្រូវបានកម្ទេច។

សេចក្តីរាយការណ៍របស់ទូរទស្សន៍រុស្ស៊ី ក្រោយមកបានបង្ហាញថា ក្នុងចំណោមរថក្រោះដែល រុស្ស៊ីបានកម្ទេចនោះមានចំនួនសារុប២៨គ្រឿង ក្នុងនោះរួមមានទាំងរថក្រោះ Leopards ដែល ផលិតដោយប្រទេសអាល្លឺម៉ង់ផងដែរ។ ទូរទស្សន៍រុស្ស៊ី បានផ្សាយទៀតថាចំនួនទាហានអ៊ុយ ក្រែនដែលគេបានសម្លាប់ក្នុងពេលនោះ មានចំនួន៣០០នាក់ថែមទៀត។

ការវាយប្រហារដែលរុស្ស៊ីបានចាត់ទុកជា ការវាយលុកទ្រង់ទ្រាយធំនិងត្រូវបានរុស្ស៊ីវាយ បំបាក់បានទៀតនោះ មិនត្រូវបានអ៊ុយក្រែនបញ្ជាក់ថា ជាយុទ្ធនាការវាយបករបស់ខ្លួនឡើយ។ អ៊ុយក្រែនបានប្រកាសតាំងពីដើមឆ្នាំថា នឹងបើកយុទ្ធនាការវាយលុកនិទាឃរដូវ ប៉ុន្តែចេះតែ ពន្យាពេលរហូតដល់រដូវ Spring បានបញ្ចប់កាលពីចុងខែឧសភា និងរដូវក្តៅក៏បានឈានចូល មកដល់ថែមទៀត។ បើសិនជាការវាយលុករដូវក្តៅបានចាប់ផ្តើមកាលពីថ្ងៃទី៤មិថុនាឆ្នាំ ២០២៣ដូចរុស្ស៊ីបានអះអាងនោះមែន ការចាប់ផ្តើមរបស់អ៊ុយក្រែន គឺជាការចាប់ផ្តើមដ៏បរា ជ័យ បើទោះបីជាមានអាវុធទំនើបជួយផ្គត់ផ្គង់ពីក្រុមប្រទេសលោកខាងលិចយ៉ាងណាក៏ដោយ ។

ក្រុមយោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃច័ន្ទថា គេគ្មានព័ត៌មានអំពីការវាយលុកទ្រង់ទ្រាយ ធំនៅក្នុងតំបន់ដូណេតស៍នោះឡើយ បើទោះបីជាមានវីដេអូបង្ហាញការវាយលុកនៅលើសមរ ភូមិនោះក៏ដោយ។ ទីភ្នាក់ងាររ៉យតឺ បានរាយការណ៍ដកស្រង់សម្តីរបស់មន្ត្រីនាំពាក្យយោធា អ៊ុយក្រែនដែលថ្លែងថា គេមិនអាចធ្វើអត្ថាធិប្បាយលើព័ត៌មាននៃការវាយប្រហារថ្ងៃទី៤មិថុនា នោះបានឡើយ។ អ្នកនាំពាក្យអ៊ុយក្រែនចាត់ទុកថា វាជាការផ្សាយព័ត៌មានមិនពិត។
ទន្ទឹមនឹងមិនការធ្វើអត្ថាធិប្បាយលើសង្គ្រាមវាយបកក្នុងខេត្តដូណេតស៍នោះ រដ្ឋាភិបាលក្រុង គៀវនៅជាមួយគ្នានេះ បានថ្លែងបង្ហាញថា បើសិនជាមានយុទ្ធនាការវាយបកដាក់លើខ្មាំងសត្រូវនោះវិញ គេក៏មិនជួនដំណឹងអំពីការធ្វើយុទ្ធនាការនោះឱ្យដឹងជាមុននោះឡើយ។ នៅថ្ងៃ ទី៤មិថុនាឆ្នាំ២០២៣នោះ អ៊ុយក្រែនបានបញ្ចេញនូវខ្សែវីដេអូមួយដែលបំណងគឺមិនលើកទឹក ចិត្តចំពោះការទស្សន៍ទាយព្យាករណ៍របស់សាធារណៈជុំវិញ ការនិយាយអំពីយុទ្ធនាការវាយ បករបស់អ៊ុយក្រែននោះឡើយ។ អ៊ុយក្រេននិយាយថាការប្រកាសវាយបកនោះ គឺជាការជួយ ដល់សត្រូវនោះទៅវិញទេ។
ខ្សែវីដេអូដែលអ៊ុយក្រែនបានបញ្ចេញនោះ គឺរូបភាពរបស់ទាហានប្រដាប់អាវុធនិងពាក់ម៉ាស់ ធ្វើសញ្ញាដាក់ដៃនៅលើមាត់ ដែលជាកាយវិការបង្ហាញមិនឱ្យមានការនិយាយអំពីការធ្វើយុទ្ធ នាការវាយបកនោះឡើយ។ រូបវីដេអូនៃសញ្ញាបង្ហាញកាយវិការមិនឱ្យទម្លាយរឿងវាយលុក នោះមានចំណងជើងថា គម្រោងការណ៍ស្រឡាញ់នូវភាពស្ងៀមស្ងាត់ Plans love silence ដែលមានន័យថា គេនឹងមិនប្រកាសជុំវិញការចាប់ផ្តើមនៃការវាយបកដាក់លើខ្មាំងសត្រូវឡើយ ។

ទោះជាយ៉ាងណាក៏ដោយ ការបញ្ចេញនូវខ្សែវីដេអូនោះ ត្រូវគេចាត់ទុកថាដូចជាការទម្លាយនូវ អាថ៌កំបាំងទៅវិញនោះទេ។ ម៉្យាងទៀតបើទោះបីអ៊ុយក្រែនបានបញ្ចេញខ្សែវីដេអូបង្ហាញការមិនទ​ម្លាយអាថ៌កំបាំងយោធាពាក់ព័ន្ធ នឹងការវាយបកដាក់លើរុស្ស៊ីក៏ដោយ គេក៏មិនអាចបិទ បាំងការពិតដែលមានការប្រយុទ្ធគ្នានៅលើសមរភូមិនោះបានដែរ។ រុស្ស៊ីបានអះអាងថា គេ បានវាយបំបាក់ការចាប់ផ្តើមធ្វើយុទ្ធនាការនេះ ចាប់តាំងពីដើមដំបូងមកម្ល៉េះ។

ក្រសួងការពារជាតិអ៊ុយក្រែននៅជាមួយគ្នានេះ បានអះអាងការដណ្តើមយកបានទីតាំងខ្លះ នៅតាមបណ្តាសមរភូមិមុខ បើទោះបីជាមិនមានការប្រកាសការវាយលុកបើកចំហរយ៉ាងណាក៏ដោយ។ អនុរដ្ឋមន្ត្រីការពារជាតិរបស់អ៊ុយក្រែន លោកស្រី Hanna Maliar បានថ្លែងថា
កងកម្លាំងរបស់អ៊ុយក្រែនបានវាយរុលទៅមុខ​ នៅក្នុងសមរភូមិក្រុងបាកមុត​ ហើយចាត់ទុកថា ទីក្រុងបាកមុតដែលខ្ទេចខ្ទាំអស់ទាំងស្រុង ស្ថិតនៅភាគខាងកើតប្រទេសនេះ គឺជាចំណុចកណ្ដាល​នៃ​បេះដូងធ្វើចម្បាំង​រវាង​រុស្ស៊ី និងអ៊ុយក្រែន ។

ក្រុងបាកមុត​ក្នុងរយៈពេលជាច្រើនខែមកនេះ គឺជា​ចំណុច​ស្នូលដែលមានការ​ប្រយុទ្ធគ្នា​យ៉ាង​ស្វិត​ស្វាញ។ ក្រុមអ្នកវិភាគបាននិយាយថាតាមពិតទីក្រុងនេះ មិនមានតម្លៃជាយុទ្ធសាស្ត្រ ច្រើននោះទេ ប៉ុន្តែការ​ដណ្ដើមយកទីក្រុងខ្ទេចខ្ទាំងនោះបាន គឺជា​និមិត្តរូបសំខាន់ទាំងសម្រាប់​រុស្ស៊ីនិងអ៊ុយក្រែន។

លោកស្រី Hanna Maliar បានបង្ហោះសារ​តាមបណ្ដាញសង្គមថាកងកម្លាំងយោធា​អ៊ុយក្រែន បានវាយរុលទៅមុខ​នៅតាមគោលដៅជាច្រើន ​បើទោះបីជា​មានការទប់ទល់ខ្លាំងពីរុស្ស៊ី ដែលព្យាយាម​រក្សាទីតាំងឈរជើង​របស់ខ្លួនយ៉ាងណា​ក្ដី ។ ទីតាំងក្រុងបាក់មុតកាលពីចុងខែឧសភាកន្លងមកនេះ ត្រូវបានក្រុមទាហានឯកជនរបស់រុស្ស៊ី Wagner បានប្រកាសដណ្ដើមនិងគ្រប់គ្រងបានទាំងស្រុងហើយ ប៉ុន្តែអ៊ុយក្រែនបានអះអាងថា គេនៅតែបន្តឡោមព័ទ្ធក្រុងបាក់មុតនោះនៅឡើយ។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានសរសេរក្នុងបណ្តាញសង្គមថ្ងៃនេះថា ក្នុងភូមិអូរីខូវ៉ូ វ៉ាស៊ូ លីវកា Orikhovo- Vasulivka និងភូមិប៉ារ៉ាស្កូវីអ៊ីវកា Paraskoviivka កងកម្លាំងអ៊ុយក្រែនបាន ដណ្តើមយកទឹកដី បានប្រមាណពី២០០ទៅ១ពាន់៦០០ម៉ែត្រ ខណៈក្នុងភូមិអ៊ីវ៉ាន់នីវស្កេ Ivanivske និងភូមិគ្លីឈីវកា Klishchiivka កងកម្លាំងអ៊ុយក្រែនបានរុលទៅមុខបានប្រវែងពី ១០០ទៅ៧០០ម៉ែត្រ។ ភូមិទាំង៤នោះ គឺជាភូមិដែលស្ថិតក្នុងក្រុងបាក់មុត។ កាលពីយប់ថ្ងៃ ច័ន្ទទី៥មិថុនា មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីបានថ្លែងតាមបណ្តាញសង្គមអរគុណកង កម្លាំងអ៊ុយក្រែន ដែលកំពុងធ្វើការវាយលុកដណ្តើមយកក្រុងបាក់មុត និងរំពឹងថាអ៊ុយក្រែន អាចដណ្តើមយកមកវិញនូវក្រុងបាក់មុតនោះពីកណ្តាប់ដៃរបស់រុស្ស៊ី។

សង្គ្រាមអ៊ុយក្រែនបានឈានចូលដល់ថ្ងៃទី៤៦៧ថ្ងៃហើយគិតត្រឹមថ្ងៃទី៦មិថុនា។ សេចក្តីរាយ ការណ៍របស់ The Guardian បានឱ្យដឹងថាទំនប់ Nova Kakhovka ក្នុងខេត្តKherson ដែល រុស្ស៊ីគ្រប់គ្រង បានបាក់នៅថ្ងៃអង្គារ៍ទី៦មិថុនា ដែលអ៊ុយក្រែនចោទថាជាទង្វើរបស់រុស្ស៊ី។
ប៉ុន្តែរុស្ស៊ីបានចោទថាវាជាទង្វើរបស់អ៊ុយក្រែន និងរុស្ស៊ីចាត់ទុកថាជាសកម្មភាពភេរវកម្ម។ ការបាក់ទំ​នប់នេះ បាននាំឱ្យមានទឹកជំនន់លិចលង់ក្នុងតំបន់នោះ និងជាការប៉ះពាល់ការផ្គត់ ផ្គង់ទឹកដ៏ធំថែមទៀតសម្រាប់តំបន់គ្រីមៀ។ ទំហំនៃការខូចខាតដោយសារការបំផ្លាញទំនប់ទឹកនេះ នៅមិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ ខណៈសេចក្តីរាយការណ៍រំពឹងថា នឹងមានទំហំធំក្រៃលែង។

អ៊ុយក្រែនវេលានេះ មានកិច្ចការសំខាន់របស់ខ្លួនដើម្បីបង្ហាញប្រជាពលរដ្ឋក្នុងប្រទេសនិង ការបង្ហាញដល់ប្រទេសម្ចាស់ជំនួយយោធា ក្នុងការត្រូវតែឈ្នះដាច់ខាតលើរុស្ស៊ីក្នុងការធ្វើ យុទ្ធនាការវាយបកដាក់លើសត្រូវ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បាន ថ្លែងថាអ៊ុយក្រែនមានអាវុធគ្រប់គ្រាន់ក្នុងការចាប់ផ្តើមយុទ្ធនាការវាយបក និងលោកបញ្ជាក់ថា យុទ្ធនាការនេះនឹងជួយឱ្យអ៊ុយក្រែនទទួលបានជោគជ័យដែលជាការចាំបាច់នាំអ៊ុយក្រែនចូល រួមជាមួយក្រុមបក្ខសម្ព័ន្ធយោធាណាតូ។ លោក Dmytro Kuleba បានថ្លែងទៀតថាសមាជិក ភាពអ៊ុយក្រែនចូលរួមជាមួយនឹងអង្គការណាតូប្រហែលជានឹងអាចបានសម្រេចក្រោយការ បញ្ចប់យុទ្ធនាការវាយលុករដូវប្រាំងនេះ ក្នុងការដណ្តើមយកទឹកដីអ៊ុយក្រែនពីរុស្ស៊ីមកវិញ៕