(ប៉េកាំង)៖ ថ្ងៃទី៦ ខែមិថុនា វេទិកាកិច្ចសហប្រតិបត្តិការផ្នែក ប្រព័ន្ធសារព័ត៌មាន «ដៃគូអាស៊ាន» ឆ្នាំ២០២៣ដែលសហការរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋបាលភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី បានបើកធ្វើនៅក្រុងNanningភូមិភាគស្វយ័តជនជាតិជាំងក្វាងស៊ី។

នៅក្នុងសុន្ទរកថា លោកShenHaixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ការផ្លាស់ប្តូររវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិង ប្រព័ន្ធសារព័ត៌មានអាស៊ានមានភាពកាន់តែជិតស្និទ្ធ ដោយបានទទួលសមិទ្ធផលសហប្រតិបត្តិការកាន់តែលេចធ្លោ។ កម្មវិធីចំនួន១០ដែលយើងខ្ញុំបានសហការ ជាមួយប្រព័ន្ធសារព័ត៌មានសំខាន់របស់ប្រទេសអាស៊ានចំនួន៦ ដូចជាឡាវ កម្ពុជានិងថៃជាដើមបានបង្ហាញដោយការពិត បីវិមាត្រនិងគ្រប់ជ្រុងជ្រោយចំពោះ ប្រទេសចិននិងអាស៊ាន ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាបានលើកឡើងថា ក្នុងឋានៈជាប្រទេសទីមួយ ដែលបានចុះហត្ថលេខាលើគម្រោងកសាងសហគមន៍ រួមវាសនាតែមួយជាមួយប្រទេសចិន ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនក្នុងវិស័យសារព័ត៌មានមានប្រវត្តិសាស្រ្តដ៏យូរអង្វែង។ប្រព័ន្ធសារព័ត៌មានកម្ពុជាបានបន្តរក្សាការប្រាស្រ័យទាក់ទងទៅវិញទៅមក ដ៏ល្អប្រសើរជាមួយប្រព័ន្ធសារព័ត៌មានចិន សង្ឃឹមថា ប្រទេសអាស៊ាននិងប្រទេសចិនត្រួតត្រាយគំរូថ្មី នៃកិច្ចសហប្រតិបត្តិការដោយឥតឈប់ឈរ បង្កើនកម្លាំងឥទ្ធិពលវិជ្ជមានរបស់ ប្រព័ន្ធសារព័ត៌មាន ដើម្បីរួមចំណែកសម្រាប់កសាងសហគមន៍ រួមវាសនាតែមួយដោយកាន់តែជិតស្និទ្ធ៕

វិទ្យុមិត្តភាពកម្ពុជាចិន