(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅក្រុងBayannao’er ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុង ហើយធ្វើអធិបតីក្នុងពិធីសំណេះសំណាល អំពីការបង្ការនិងគ្រប់គ្រងវាលខ្សាច់។លោកបានលើកឡើងថា ត្រូវតែមិនខ្លាចលំបាកត្រូវខិតខំប្រឹងប្រែងក្នុងរយៈពេលយូរ ដើម្បីកសាងរបាំងពណ៌បៃតង ឱ្យកាន់តែមានភាពរឹងមាំ នៅក្នុងតំបន់ភាគខាងជើងប្រទេសចិន និងកសាងអច្ឆរិយៈថ្មីៗក្នុងការបង្ការនិងគ្រប់គ្រងវាលខ្សាច់។

រហោស្ថានកម្មគឺជាបញ្ហាអេកូឡូស៊ីពិភពលោកដ៏សំខាន់ ដែលប៉ះពាល់ដល់ការរស់នៅនិងការអភិវឌ្ឍរបស់មនុស្សជាតិ។ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានបញ្ហារហោស្ថានកម្មធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។ដីរហោស្ថានកម្មភាគច្រើនមាននៅតំបន់ភាគពាយ័ព្យ ភាគខាងជើងនិងឦសាននៅប្រទេសចិន ដែលហៅកាត់ថា “តំបន់បីខាងជើង”។ភូមិភាគស្វយ័តម៉ុងហ្គោលីខាងក្នុងដែលលោកXi Jinping បានចុះត្រួតពិនិត្យលើកនេះគឺតំបន់ដែលមានដីរហោស្ថានកម្ម និងដីខ្សាច់ប្រមូលផ្តុំបំផុតនៅក្នុងប្រទេសចិន និងជាតំបន់ដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។ដើម្បីគ្រប់គ្រងព្យុះនិងខ្សាច់ ចាប់ពីចុងទសវត្សរ៍១៩៧០មក រដ្ឋាភិបាលចិនបានចាប់ផ្តើមសាងសង់ វិស្វកម្មព្រៃឈើសិប្បនិម្មិត “បីខាងជើង”។វិស្វកម្មដែលត្រូវហៅថា “មហាកំពែងបៃតង”នេះមានរយៈពេលអនុវត្តផែនការ៧០ឆ្នាំ ហើយត្រូវបានបែងចែកជា៨ដំណាក់កាល ហើយដំណាក់កាលទី៦កំពុងស្ថិតក្រោមការសាងសង់។
តាមរយៈការខិតខំប្រឹងប្រែងជាង៤០ឆ្នាំ អត្រាគ្របដណ្តប់ព្រៃឈើនៅក្នុងតំបន់វិស្វកម្មព្រៃឈើសិប្បនិម្មិត “បីខាងជើង”បានកើនឡើងពី៥,០៥%នៅឆ្នាំ១៩៧៧ដល់១៣,៨៤% នៅឆ្នាំ២០២០។លោកXi Jinpingសម្គាល់ថា ប្រទេសចិនបានដើរលើផ្លូវបង្ការនិងគ្រប់គ្រង វាលខ្សាច់មួយដែលមានលក្ខណៈពិសេសចិន និងសមស្របទៅនឹងក្រឹត្យក្រមធម្មជាតិ សភាពការណ៍ជាតិនិងភូមិសាស្ត្ររបស់ប្រទេសចិន។

លោកGuterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិបានវាយតម្លៃថា “ប្រទេសចិនបាននាំមុខគេក្នុងការសម្រេចបាននូវ “កំណើនសូន្យ”និង “ការកាត់បន្ថយទ្វេដង”នៃដីរហោស្ថានកម្មនិងដីខ្សាច់លើពិភពលោក ដែលបានរួមចំណែកយ៉ាងធំធេងសម្រាប់ សម្រេចគោលដៅកំណើនសូន្យនៃការសឹករិចរិលដីនៅឆ្នាំ២០៣០ដល់ពិភពលោក។ លោកXi Jinpingបានយកចិត្តទុកដាក់ខ្ពស់ ដល់ការកសាងអេកូឡូស៊ី លោកបានសម្គាល់ថា អភិរក្សបរិស្ថានអេកូឡូស៊ីនឹងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សជំនាន់នេះនិងជំនាន់ក្រោយៗ ហើយមានសារៈសំខាន់ចំពោះ សុខុមាលភាពរបស់មនុស្សជាតិទាំងអស់។ទាក់ទិនងនឹងករណីដែលរងផលប៉ះពាល់ពី បម្រែបម្រួលអាកាសធាតុក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ អាកាសធាតុមានព្យុះខ្សាច់នៅភាគខាងជើង ប្រទេសចិនបានកើនឡើង លោកបានគូសបញ្ជាក់ថា ការបង្ការនិងការគ្រប់គ្រងវាលខ្សាច់ គឺជាដំណើរការរំកិលផ្ទាំងថ្មឡើងភ្នំ ហើយវានឹងកើតឡើងដដែលៗ ប្រសិនបើមានការបន្ធូរបន្ថយបន្តិច ដូច្នេះវាជាភារកិច្ចប្រវត្តិសាស្ត្រនិងយូរអង្វែង។

ធ្វើយ៉ាងម៉េចអាចធ្វើឱ្យ “មហាកំពែងបៃតង”ពាក់ព័ន្ធនឹងសន្តិសុខអេកូឡូស៊ីរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រជាជន កាន់តែមានភាពរឹងមាំ? លោកXiJinpingបានលើកឡើងថា ទី១ត្រូវតែបង្កើនយន្តការគ្រប់គ្រងសម្របសម្រួល ចំពោះការគ្រប់គ្រងខ្សាច់ ការគ្រប់គ្រងទឹកនិងការគ្រប់គ្រងភ្នំ ដាំដុះព្រៃឈើ វាលស្មៅ ដីសើម និងប្រព័ន្ធអេកូឡូស៊ីវាលខ្សាច់។ទី២ ប្រកាន់ខ្ជាប់នឹងការគ្រប់គ្រងវាលខ្សាច់ដោយវិទ្យាសាស្ត្រ ។ទី៣ ធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ៕

វិទ្យុមិត្តភាពកម្ពុជាចិន