(អូតាវ៉ា)៖ អាជ្ញាធរនៅក្នុងទីក្រុងញូវយ៉ក ទីក្រុងតូរ៉ុនតូ និងទីក្រុងអូតាវ៉ា កាលពីថ្ងៃអង្គារសប្តាហ៍នេះបានព្រមានដល់ អ្នកស្រុកអំពីហានិភ័យសុខភាព ដែលកើតចេញពីខ្យល់បំពុលដោយផ្សែងភ្លើងឆេះព្រៃ នៅដើមរដូវក្តៅមិនធ្លាប់មានពីមុនមក នៅភាគខាងកើតនៃប្រទេសកាណាដា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣។

ភ្លើងឆេះព្រៃ​ឆេះ​កើតមានឡើងនៅខេត្ត និងដែនដី​ទាំង​១០​របស់​កាណាដា ដោយទីក្រុង Quebec រងផលប៉ះពាល់ខ្លាំងជាងគេ។ រដ្ឋធានីអូតាវ៉ា របស់កាណាដាដែលនៅក្បែរទីក្រុង Quebec ពោរពេញទៅដោយផ្សែងអ័ព្ទកាលពីព្រឹកថ្ងៃអង្គារសប្តាហ៍នេះ ជាមួយនិងគុណភាពខ្យល់ប្រភេទ 10+ ដែលជាកម្រិតដ៏អាក្រក់បំផុតនៃសន្ទស្សន៍គុណភាពខ្យល់ បង្កហានិភ័យដល់សុខភាព។

នាយកដ្ឋានអភិរក្សបរិស្ថាននៃទីក្រុងញូយ៉ក បានចេញសេចក្តីណែនាំអំពីសុខភាពសម្រាប់សង្កាត់នានាដូចជា ញូយ៉ក ប្រោន និងឃ្វីនជាដើម ដោយផ្តល់អនុសាសន៍ឲ្យប្រជាជនពិចារណា លើការកំណត់សកម្មភាពនៅខាងក្រៅ ដើម្បីកាត់បន្ថយហានិភ័យ នៃផលប៉ះពាល់អវិជ្ជមានដល់សុខភាពរបស់ពួកគេ។

គួរបញ្ជាក់ថា ការចាប់ផ្តើមៃរដូវកាលភ្លើងឆេះព្រៃដ៏ខ្លាំងមិនធម្មតាបែបនេះ បានកំណត់កាណាដាស្ថិតនៅលើផ្លូវសម្រាប់ឆ្នាំដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក ខណៈដែលមានការព្យាករណ៍ថាអាកាសធាតុក្តៅហើយស្ងួត នឹងបន្តអូសបន្លាយជាច្រើនខែទៀត៕