(ប៉េកាំង)៖ តាងនាមជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផល នៃវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន "ដៃគូអាស៊ាន" ឆ្នាំ ២០២៣ស្ទូឌីយោ AI បានបើកដំណើរការនៅក្នុងពិធីសម្ពោធបើកវេទិកានេះ។

នៅថ្ងៃដដែលនោះ អ្នកសារព័ត៌មានរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានផលិតកម្មវិធីនៅក្នុងស្ទូឌីយ៉ូAI ហើយអ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន ក៏បានសាកល្បងថតនៅក្នុងស្ទូឌីយ៉ូដែរ ។ ស្ទូឌីយោAIនេះ នឹងចាប់យកបានរូបភាពដោយកុំព្យូទ័រ សម្រាប់ការ តាមដានថតរូបដោយស្វ័យប្រវត្តិ និងធ្វើចលនាដ៏ស្មុគស្មាញដោយកាមេរ៉ា AI បំពេញតម្រូវការនៃការធ្វើកម្មវិធីគ្រប់ប្រភេទ ក្នុងពេលត្រូវប្រើប្រាស់ឈុតឆាកនិម្មិត និងឈុតឆាកពិត ហើយផ្តល់ភាពងាយស្រួលដល់ការច្នៃប្រឌិតថ្មី ដែលនឹងបង្កើតឡើងនូវវេទិកាការកសាងរួមជាមួយគ្នា ការ ចែករំលែកជាមួយគ្នានិងការ ផលិតកម្មវិធីរួមជាមួយគ្នាសម្រាប់ការផ្លាស់ប្តូរ រវាងប្រព័ន្ធផ្សព្វផ្សាយរវាងចិននិងអាស៊ាន ៕

វិទ្យុមិត្តភាពកម្ពុជាចិន