(ប៉េកាំង)៖ ល្ងាចថ្ងៃទី៧ខែមិថុនា វេទិកាកំពូលលើកទីមួយស្តីពីការកសាងប្រទេសចិន ឱ្យខ្លាំងក្លាខាងវប្បធម៌បានសម្ពោធបើក នៅក្រុងShenzhen។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកានេះ។

លោក Xi Jinping បានលើកឡើងក្នុងលិខិតថា បក្សកុម្មុយនីស្តចិនបាននិងកំពុង ខិតខំប្រឹងប្រែងដើម្បីបង្កើតនិងកសាង ភាពរុងរឿងថ្មីនៃវប្បធម៌សង្គមនិយម។ បន្ទាប់ពីសមាជបក្សលើកទី១៨មក យើងបានតម្កក់ទុកការកសាងវប្បធម៌ជា កិច្ចការសំខាន់អទិភាពក្នុង ការធ្វើអភិបាលកិច្ចជាតិ បន្តជំរុញឱ្យវប្បធម៌ចិនបន្តវេន និងអភិវឌ្ឍដោយឥតឈប់ឈរ ដែលធ្វើឱ្យការកសាងប្រទេសសង្គមនិយមមានភាពខ្លាំងក្លា ខាងវប្បធម៌បោះជំហានទៅមុខយ៉ាងម៉ឺងម៉ាត់។

យើងត្រូវបន្តអនុវត្តស្មារតីសមាជបក្សលើកទី២០ ដោយគ្រប់ជ្រុងជ្រោយ ដើម្បីទទួលភារកិច្ចថ្មីខាងវប្បធម៌ឱ្យកាន់តែល្អប្រសើរ បំផុសកម្លាំងចលាករក្នុងការបង្កើតនិងច្នៃប្រឌិតថ្មីនូវវប្បធម៌គ្រប់ជនជាតិ បន្តជំរុញភាពរុងរឿងនៃវប្បធម៌ដោយឈរលើ ទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ដើម្បីកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌និងកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន បន្តជំរុញការផ្លាស់ប្តូរគ្នានៃអរិយធម៌មនុស្សជាតិ ដើម្បីបញ្ចូលកម្លាំងស្មារតីដ៏ខ្លាំងក្លាក្នុងការស្តា ប្រជាជាតិមានភាពរុងរឿងឡើងវិញនិងកសាងប្រទេសជាតិកាន់តែខ្លាំង។

គួរបញ្ជាក់ថា វេទិកាកំពូលលើកទីមួយស្តីពីការកសាងប្រទេសចិនឱ្យខ្លាំងក្លាខាងវប្បធម៌ធ្វើឡើងក្រោមប្រធានបទ «ជំរុញជំនឿចិត្តខាងវប្បធម៌ ជំរុញការផ្លាស់ប្តូរអរិយធម៌»៕

វិទ្យុមិត្តភាពកម្ពុជាចិន