(ហ្សឺណែវ)៖ ក្រុមមន្ត្រីបានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អង្គការសុខភាពពិភពលោក (WHO) បានប្រញាប់ប្រញាល់ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៃប្រទេសអ៊ុយក្រែន ហើយកំពុងរៀបចំសម្រាប់ហានិភ័យសុខភាពជាច្រើន រួមទាំងការឆក់ ការលង់ទឹក និងជំងឺដែលបណ្តាលមកពីទឹកដូចជាជំងឺអាសន្នរោគជាដើម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣។

អគ្គនាយកអង្គការសុខភាពពិភព លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានថា «ផលប៉ះពាល់នៃប្រព័ន្ធអនាម័យលើការផ្គត់ផ្គង់ទឹក និងសេវាសុខភាពសាធារណៈក្នុងតំបន់ មិនអាចត្រូវបានគេប៉ាន់ស្មានបានឡើយ»

លោកបានបន្តថា «អង្គការសុខភាពពិភពលោកបានប្រញាប់ប្រញាល់ជំនួយដល់អាជ្ញាធរ និងបុគ្គលិកថែទាំសុខភាព ក្នុងវិធានការបង្ការប្រឆាំងនឹងជំងឺដែលឆ្លងតាមទឹក និងការធ្វើឱ្យប្រសើរឡើងសម្រាប់់ការតាមដានជំងឺរាតត្បាត»