(ប៉េកាំង)៖ នារសៀលថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុង Harbin ខេត្ត Heilongjiang លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញការស្តារអភិវឌ្ឍន៍នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ដំណើរជំរុញការស្តារអភិវឌ្ឍន៍នៃតំបន់ភាគឦសានប្រទេសចិន ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ត្រូវអនុវត្តជាក់ស្តែងនូវការចាត់ចែងរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ អំពីការជំរុញឱ្យសម្រេចបានការវាយទម្លុះថ្មីក្នុងការជំរុញ ការស្តារអភិវឌ្ឍន៍នៃតំបន់ភាគឦសានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ ត្រូវអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយគ្រប់ជ្រុងជ្រោយយ៉ាងពេញលេញនិងត្រឹមត្រូវ ប្រកាន់ខ្ជាប់បេសកកម្មដ៏សំខាន់របស់ តំបន់ភាគឦសានក្នុងការការពារ "សន្តិសុខធំទាំង៥" របស់ប្រទេសចិន ប្រកាន់ខ្ជាប់ភារកិច្ចចម្បង នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងភារកិច្ចយុទ្ធសាស្ត្រ នៃការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី គ្រោងផែនការការងារនៃការអភិវឌ្ឍ និងសន្តិសុខ ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃទិសគោលដៅ និងទិសបញ្ហាគន្លឹះ ប្រកាន់ខ្ជាប់នូវការពង្រីកគុណសម្បត្តិ និងបំពេញចំណុចខ្វះខាត ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃការបង្កើនការគាំទ្រ និងការបំផុសកម្លាំងចលករខាងក្នុង ប្រកាន់ខ្ជាប់នូវការដើរទៅរកគោលដៅ ហ៊ានធ្វើ និងធ្វើការជាក់ស្តែង ខិតខំស្វែងរកផ្លូវថ្មីនៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់និងការស្តារឡើងវិញប្រកបដោយនិរន្តរភាព ខិតខំប្រឹងប្រែងដើម្បីចារទំព័រថ្មីនៃការស្ដារអភិវឌ្ឍន៍ នៃតំបន់ភាគឦសានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន