(កៀវ)៖ អ៊ុយក្រែននៅថ្ងៃសុក្រនេះបាននិយាយថា ខ្លួនបានដណ្តើមមកវិញភូមិ Andrievka ដែលត្រូវបានបំផ្លាញស្ថិតនៅភាគខាងត្បូង នៃទីក្រុង Bakhmut ដែលជាទីក្រុងដែលបានធ្លាក់ក្នុងដៃរុស្ស៊ីកាលពីខែឧសភា បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនបាននិយាយនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរបស់ទីក្រុងកៀវ កំពុងពង្រឹងមូលដ្ឋានទ័ពនៅក្នុងតំបន់នេះ ខណៈដែលកងកម្លាំងរុស្ស៊ីបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ និងការខាតបង់សម្ភារៈ។ មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីទេ។

របាយការណ៍បានលើកឡើងដូច្នេះថា «ក្នុងអំឡុងពេលវាយឆ្មក់ ពួកគេបានវាយដណ្តើមបានមកវិញ លើភូមិ Andrivka នៅក្នុងតំបន់ Donetsk»

គួរបញ្ជាក់ថា ភូមិ Andrivka ស្ថិតនៅភាគខាងត្បូងនៃទីក្រុង Bakhmut គឺជាទីតាំងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា និងយូរបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន៕