(ប៉េកាំង)៖ កាលពីថ្ងៃទី៥ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Cameron រដ្ឋមន្ត្រីការបរទេសនិងអភិវឌ្ឍន៍របស់អង់គ្លេស តាមការណាត់ ។

លោក Wang Yi បានថ្លែងថា ប្រទេសចិននិងអង់គ្លេស គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានទំនួលខុសត្រូវសំខាន់ក្នុងការគំពារសន្តិភាព និងស្ថិរភាពអន្តរជាតិ។ ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអង់គ្លេស យ៉ាងល្អបរិសុទ្ធនិងប្រកបដោយស្ថិរភាព មិនត្រឹមតែសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋាន និងយូរអង្វែងរបស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងមានសារៈសំខាន់ជាយុទ្ធសាស្ត្រសកល សម្រាប់ការជំរុញសន្តិភាព និងវិបុលភាពពិភពលោកផងដែរ ។ ប្រទេសចិននិងអង់គ្លេសផ្តល់នូវកាលានុវត្តភាព អភិវឌ្ឍន៍ដល់គ្នាទៅវិញទៅមក។ ប្រទេសចិននិងអង់គ្លេសគួរតែរក្សា ការប្រាស្រ័យទាក់ទង និងការសន្ទនាគ្នា ពង្រឹងការសម្របសម្រួល និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។

ជាការឆ្លើយតប លោក Cameron បានបញ្ជាក់ថា អង់គ្លេសបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ហើយមានឆន្ទៈរក្សាការផ្លាស់ប្តូរជាមួយប្រទេសចិន។ អង់គ្លេសសូមកោតសរសើរចំពោះប្រទេសចិន ដែលបានផ្តល់ការគាំទ្រដល់ពហុភាគីនិយម ហើយរំពឹងទុកថាប្រទេសចិននឹងដើរតួនាទីកាន់តែធំ នៅលើបញ្ហាអន្តរជាតិនិងតំបន់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន