(ម៉ានីល)៖ នៅថ្ងៃសុក្រនេះ សមាគមន៍ប្រជាជាតិអាស៉ីអាគ្នេយ៍ (ASEAN) បានថ្កោលទោសចំពោះ «ការវាយប្រហារភេរវកម្មដ៏សាហាវ» នៅភាគខាងត្បូងប្រទេសហ្វីលីពីន កាលថ្ងៃអាទិត្យសប្តាហ៍មុន ដោយការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ អំឡុងពិធីជួបជុំអ្នកកាន់សាសនាគ្រឹស្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន មានខ្លឹមសារយ៉ាងដូច្នេះថា «យើងសូមសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៃលែង ជាមួយក្រុមគ្រួសារជនរងគ្រោះ នៅក្នុងការវាយប្រហារដ៏សាហាវនេះ»។ យោធាហ្វីលីពីន បានប្រកាសនៅថ្ងៃសុក្រនេះថា ជនសង្ស័យដាក់គ្រាប់បែកនៅក្នុងកន្លែងហាត់ប្រាណ ត្រូវបានចាប់ខ្លួនហើយកាលពីថ្ងៃទី៦ ខែធ្នូ។

គួរបញ្ជាក់ថា គ្រាប់បែកនេះបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅឯកន្លែងហាត់ប្រាណរបស់សាកលវិទ្យាល័យមួយ ក្នុងទីក្រុង Marawi ដែលធ្លាប់ឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធកាលពីឆ្នាំ ២០១៧។ ក្រោយមកក្រុម ISIS បានចេញមុខទទួលខុសត្រូវចំពោះហេតុការណ៍នេះ៕

រូបភាពពី Reuters