(ប៉េកាំង)៖ នាថ្ងៃទី ៧ ខែធ្នូនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោកស្រី Von der Leyen ប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប ដែលអញ្ជើញចូលរួមកិច្ចជំនួប មេដឹកនាំចិន-សហភាពអឺរ៉ុប លើកទី ២៤ នៅប្រទេសចិននៅសណ្ឋាគាររដ្ឋ Diaoyutai។

លោក Xi Jinping បានថ្លែងថា ចាប់តាំងពីចុងឆ្នាំ២០២២មក លោកនិងលោកស្រីប្រធានទាំងពីររូបបានមកបំពេញទស្សនកិច្ចនៅចិន ជាបន្តបន្ទាប់ ហើយកិច្ចសន្ទនាជាន់ខ្ពស់ចិន-សហភាពអឺរ៉ុប ក្នុងវិស័យយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាពបៃតង និងឌីជីថល ទទួលបានលទ្ធផលជាផ្លែផ្កា ដែលស្របទៅតាមផលប្រយោជន៍របស់ភាគីទាំងពីរ និងការរំពឹងទុករបស់ប្រជាជន។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកកំពុងឆ្លងកាត់បម្រែបម្រួលនិម្មាបនកម្មដ៏សំខាន់ ដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស ហើយទំនាក់ទំនងចិន-សហភាពអឺរ៉ុបគឺពាក់ព័ន្ធនឹងសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក។ ប្រទេសចិននិងសហភាពអឺរ៉ុបគួរតែធ្វើជាដៃគូសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បង្កើនទំនុកចិត្តខាងនយោបាយ ប្រមូលផ្តុំគំនិតឯកភាពជាយុទ្ធសាស្ត្រ ពង្រឹងទំនាក់ទំនងផលប្រយោជន៍ លុបបំបាត់ការរំខានគ្រប់បែបយ៉ាង ពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃភាគីទាំងពីរ។ យើងគួរតែរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល ហើយពួតដៃគ្នាដើម្បីជំរុញស្ថិរភាពនិងវិបុលភាពពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន