(ហ្ស៊េរុយសាឡិម)៖ នៅថ្ងៃសុក្រនេះ យោធាអ៉ីសា្រអែលអះអាងថា បានកំណត់គោលដៅលើសមាជិកមកពីក្រុមសកម្មប្រយុទ្ធ Islamic Jihad ក្នុងការវាយប្រហារតាមផ្លូវអាកាសនៅតំបន់ West Bank ខណៈដែលពួកគេកំពុងរៀបចំបើកវាយប្រហារដែរ។ នេះបើយោងតាមការច ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

បើតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA មនុស្សអាយុ ១៧ឆ្នាំម្នាក់បានស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅឯទីក្រុង Jenin ហើយក៏មានមនុស្សជាច្រើននាក់រងរបួសផងដែរ។ យោធាអ៉ីស្រាអែលនិយាយថា ការវាយប្រហាររបស់ខ្លួនកំណត់គោលដៅលើបុគ្គលឈ្មោះ Yasser Hanoun ដែលបានធ្វើសកម្មភាពបាញ់ផ្លោងច្រើនលើក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។

គួរបញ្ជាក់ថា អំពើហិង្សានៅតំបន់ West Bank កំពុងកើនឡើងក្រោយសង្រ្គាមហ្គាហ្សាផ្ទុះឡើង ហើយកាន់ខ្លាំងក្លាថែមទៀត ជាមួយនិងការវាយឆ្មក់របស់អ៉ីស្រាអែល និងការប៉ះទង្គិចគ្នាជាញឹកញាប់៕

រូបភាពពី Reuters