(ប៉េកាំង)៖ ថ្ងៃទី ២២ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Sassou ប្រធានាធិបតីកុងហ្គោបានផ្ញើសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោក Xi Jinping បានលើកឡើងថា ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងកុងហ្គោ ហើយរីករាយក្នុងការធ្វើការជាមួយលោក ដើម្បីចាក់ទុកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាចំណុចថ្មី ធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយចិន-កុងហ្គោមានសម្បូរបែបនិងរួមគ្នា កសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកដែលមានកម្រិតខ្ពស់។

លោក Sassou បានថ្លែងថា កុងហ្គោនិងចិនបានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ដោយផ្អែកលើការជឿទុកចិត្តគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ហើយទទួលបានសមិទ្ធផលជាផ្លែផ្កា។ ខ្ញុំរីករាយក្នុងការពង្រឹងនិងពង្រីកដល់ និងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព មិត្តភាពរវាងកុងហ្គោនិងចិនឱ្យកាន់តែស៊ីជម្រៅ ថែមមួយកម្រិតទៀត ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការជំរុញ កិច្ចកសាងសហគមន៍រួមវាសនារវាងចិន និងអាហ្វ្រិកដែលមានកម្រិតខ្ពស់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន