(ប៉េកាំង)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសចិន នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះបានឱ្យដឹងថាមនុស្សយ៉ាងហោច ១៥នាក់បានស្លាប់ និង៤៤នាក់រងរបួស នៅក្នុងហេតុការណ៍ អគ្គិភ័យឆេះអគារស្នាក់នៅមួយកន្លែងស្ថិតនៅក្នុងទីក្រុង Nanjing ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អគ្គិភ័យបានឆាបឆេះកាលពីព្រឹកព្រលឹមថ្ងៃសុក្រម្សិលមិញ ហើយការស៊ើបអង្កេតបឋមសន្មត់ថាអគ្គីភ័យបានឆាប់ឆេះចេញពីជាន់ទីមួយនៃអគារជាទីដែលមានកង់អគ្គិសនី ជាច្រើនចតទុកនៅទីនោះ។ អគារដែលត្រូវអគ្គិភ័យឆាបឆេះ មានទីតាំងស្ថិតនៅក្នុងស្រុក Yuhuatai នៃទីក្រុង Nanjing ដែលជាទីក្រុងមួយស្ថិតនៅចម្ងាយ ២៦០គីឡូម៉ែត្រពីពាយព្យនៃទីក្រុងសៀងហៃ។

តាមក្រុមមន្ត្រីចិននៅក្នុងតំបន់ អគ្គិភ័យត្រូវបានពន្លត់នៅម៉ោង ៦៖០០នាទីព្រឹកថ្ងៃដដែល រីឯប្រតិបត្តិការជួយសង្រ្គោះបានបិទបញ្ចប់នៅម៉ោង ២៖០០នាទីរសៀល ហើយក្រៅពីអ្នកស្លាប់ មនុស្ស៤៤នាក់ដែលបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាន២នាក់រងរបួសធ្ងន់ធ្ងរ៕

រូបភាពពី AFP