(ដាម៉ាស)៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅថ្ងៃអាទិត្យនេះបានសម្លាប់ជនស៊ីវិលបីនាក់ នៅក្នុងខេត្ត Homs ភាគកណ្តាលប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កាសែតក្នុងស្រុក Al-Watan បានរាយការណ៍ថា ការវាយប្រហារខាងលើ បានកំណត់គោលដៅលើរថយន្តស៊ីវិលចំនួនពីរ នៅក្នុងតំបន់ Qusayr ភាគនិរតីនៃទីក្រុង Homs ។ ជាមួយគ្នានេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា ការវាយប្រហារនេះក៏បានសម្លាប់សមាជិកក្រុមហេសបូឡា ពីរនាក់ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសនេះ គឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនៅស៊ីរី។ ថ្មីៗនេះ អ៊ីស្រាអែលបានអនុវត្តការប៉ុនប៉ងធ្វើឃាតលើបុគ្គលដែលពាក់ព័ន្ធនឹងកងជីវពលអ៊ីរ៉ង់។ ក្រុមសង្កេតការណ៍បាននិយាយ នៅក្នុងរបាយការណ៍មួយនៅថ្ងៃអាទិត្យនេះថា អ៊ីស្រាអែលបានធ្វើការវាយប្រហារចំនួន ១៦លើប្រទេសស៊ីរីចាប់តាំងពីដើមឆ្នាំ ២០២៤៕

រូបភាពពី Reuters