(មូស្គូ)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុរុស្ស៉ី លោក Anton Siluanov បានពិភាក្សាជាមួយសមភាគីចិន អំពីលទ្ធភាពទទួលបានកម្ចីជាលុយយន់ ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Siluanov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ីថា «កិច្ចពិភាក្សាជាមួយសមភាគីចិនបានបន្តមកយូហើយ តែនៅមិនទាន់មានការសម្រេច។ យើងបានពិភាក្សាគ្នាអំពីបញ្ហានេះ កាលពីចុងឆ្នាំមុន នៅក្នុងកិច្ចសន្ទនាអន្តរក្រសួង»។ លោក Siluanov បានឱ្យដឹងបន្ថែមថា រុស្ស៉ីត្រៀមរួចជាស្រេច ដើម្បីចាប់ផ្តើមសាកល្បងការទូទាត់ជារូបិយប័ណ្ណឌីជីថលជាមួយចិន ឬបណ្តាប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៉ី ហើយនឹងផ្សព្វផ្សាយគំនិតនេះជាមួយដៃគូរបស់ខ្លួនបន្តទៀត។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានបង្កទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៉ីចំនួន ៣២៣ពាន់លានដុល្លារ គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ បើតាម លោក Siluanov វិធានការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់រុស្ស៉ី នៅឯបរទេសនឹងទទួលបានការឆ្លើយតបយ៉ាងសមរម្យពីទីក្រុងមូស្គូ៕

រូបភាពពី Reuters