(ប៉េកាំង)៖ លោកប្រធានរដ្ឋចិន Xi Jinping បានដកស្រង់ពាក្យសម្តីរបស់មិត្តភក្តិ មកពីមជ្ឈដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំកំពូល នៃអ្នកដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការ APEC ឆ្នាំ ២០២៣ និងបានថ្លែងអំពីកាលានុវត្តភាពរបស់ចិន នៅក្នុងទីផ្សារពិភពលោក។

តាមលទ្ធផលនៃការស្ទង់ប្រជាមតិដែលរួមគ្នាធ្វើឡើងដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យ Renmin នៃប្រទេសចិន និងផ្តល់បទសម្ភាសន៍ចំពោះប្រជាជនលើសកលលោក តាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិ យុគសម័យថ្មី បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ លើសកលលោកលើសពី ៩០% (៩០,៦%) សម្គាល់ថា ប្រទេសចិន គឺជាប្រទេសដ៏សំខាន់មួយ។ ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន គឺសមស្របនឹងផលប្រយោជន៍នៃប្រទេសខ្លួន វាបានក្លាយជាមតិឯកភាពទូទៅ របស់សហគមន៍អន្តរជាតិរួចទៅហើយ។

សូមបញ្ជាក់ថា ការស្ទង់ប្រជាមតិនេះ ត្រូវបានធ្វើឡើងក្នុងចំណោម អ្នកផ្តល់បទសម្ភាសន៍ចំនួន ១៥០៣៧នាក់ នៅទូទាំងពិភពលោក រួមទាំងអ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសអភិវឌ្ឍន៍ដូចជាសហរដ្ឋអាមេរិក បារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើម និងមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប៉េរូ ម៉ិកស៊ិក ថៃ និងនីហ្សេរីយ៉ាជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន