(ប៉េកាំង)៖ ថ្ងៃទី២៤ ខែកុម្ភៈ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតារបស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឆ្នាំ២០២៤ បានចាក់ផ្សាយដោយជោគជ័យដែល ទទួលបានការសរសើរយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។

តាមស្ថិតិឱ្យដឹងថា រហូតដល់ម៉ោង ៨:០០ ថ្ងៃទី ២៥ ខែកុម្ភៈ ចំនួនចុចចូលមើលការផ្សាយបន្តពី កម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យហែអ្នកតា បានកើនឡើងដល់ ៣៥៣លានដង ចំនួននៃការចុចចូលមើលតាម ប្រព័ន្ធសារព័ត៌មានថ្មីមានចំនួន ១៨៤លានដង និងចំនួនទស្សនិកជន តាមការមើលទូរទស្សន៍មានចំនួន ១៦៩ លាននាក់ ដែលស្ថិតិទាំងអស់សុទ្ធតែខ្ពស់ជាងឆ្នាំមុន ប្រធានបទទាក់ទងនឹង រាត្រីសមោសរអបអរសាទរបុណ្យហែអ្នកតា របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនឆ្នាំ ២០២៤ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានអាន ២.៩៩ពាន់លានដង ដែលបានបង្កើតឡើង នូវប្រធានបទចំនួន១៤០ ដែលទាក់ទាញ់ប្រជាជនស្វែងរក តាមបណ្តាញអ៉ីធឺណែតទាំងមូល ឃ្លីបវីដេអូពាក់ព័ន្ធត្រូវចុចចូលមើល តាមប្រព័ន្ធផ្សព្វផ្សាយថ្មីជាង ២៥០លានដង៕

វិទ្យុមិត្តភាពកម្ពុជាចិន