(ប៉េកាំង)៖ នាយប់ថ្ងៃទី ១៦ ខែមេសា លោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិកតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Dong Jun បានលើកឡើងថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងសហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែង ជំរុញឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាពនិងល្អប្រសើរឡើង។ វិស័យយោធាគឺជាគន្លឹះសម្រាប់ធានាជាក់លាក់ នូវការអនុវត្តគំនិតឯកភាពរួម របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ លំនឹងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្ការកុំឱ្យកើតមានវិបតិ្តធ្ងន់ធ្ងរ។

បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍គន្លឹះរបស់ចិន។ កងទ័ពរំដោះប្រជាជនចិនដាច់ខាតមិនបណ្តោយឱ្យ កើតមានសកម្មភាព បំបែកបំបាក់ ពីកម្លាំងអមគមន៍ "ចង់ឱ្យតៃវ៉ាន់ឯករាជ្យ" និងអត់ឱនឱ្យការបណ្តែតបណ្តោយនិងគាំទ្រពីកម្លាំងខាងក្រៅឡើយ។ បច្ចុប្បន្ននេះ សភាពការណ៍នៅសមុទ្រចិនខាងត្បូងមានស្ថិរភាពជាទូទៅ ហើយប្រទេសក្នុងតំបន់មានឆន្ទៈ មានតម្រិះប្រាជ្ញានិងមានសមត្ថភាព ក្នុងការដោះស្រាយបញ្ហា។ សហរដ្ឋអាមេរិកត្រូវយល់ច្បាស់ពីគោលជំហរដ៏រឹងមាំរបស់ចិន គោរពយ៉ាងប្រាកដប្រជាចំពោះ អធិបតេយ្យភាពទឹកដី និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន នៅសមុទ្រចិនខាងត្បូង ដើម្បីគាំពារសន្តិភាពក្នុងតំបន់ និងស្ថិរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរចិននិងអាមេរិក តាមរយៈសកម្មភាពជាក់ស្តែង៕

វិទ្យុមិត្តភាពកម្ពុជាចិន