(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារម្សិលមិញ បានចុះត្រួតពិនិត្យប្រព័ន្ធមីស៊ីលតាក់ទិក ដែលនឹងត្រូវបានដាក់ឱ្យ​កងអង្គភាពមីស៊ីល មួយរបស់កងទ័ពកូរ៉េខាងជើងប្រើប្រាស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១៥ ខែឧសភានេះ លោក គីម បានបង្ហាញការពេញចិត្តចំពោះការផលិតប្រព័ន្ធមីស៊ីល នៅឆមាសទី១ក្នុងឆ្នាំ២០២៤នេះ និងបានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ក្នុងការដឹកនាំគម្រោងផលិតអាវុធក្នុងឆ្នាំនេះ ដោយបញ្ជាក់ថាគម្រោងនេះនឹងនាំមកនូវ របកគំហើញមួយក្នុងការត្រៀមលក្ខណៈរបស់យោធាសម្រាប់សង្រ្គាម។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន លោក គីម ជុងអ៊ុន ក៏បានចុះត្រួតពិនិត្យប្រព័ន្ធកាំភ្លើងធំ និងដឹកនាំការធ្វើតេស្ដងអាវុធទាំងនេះដោយផ្ទាល់ផងដែរ៕