(ខាគីវ)៖ មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ រួមទាំងស្ត្រីមានផ្ទៃពោះម្នាក់ និង២៥នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នា នៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

នេះគឺជាការវាយប្រហារចុងក្រោយបំផុតជាបន្តបន្ទាប់លើទីក្រុង Kharkiv និងតំបន់ជុំវិញរបស់វាដោយរ៉ុក្កែតរុស្ស៉ី និងគ្រាប់បែក ខណៈដែលកងទ័ពរុស្ស៊ីបានបើកការវាយលុកនៅភាគឦសាននៃតំបន់នោះ។

នៅ​ថ្ងៃ​អាទិត្យនេះ ការ​វាយ​ប្រហារ​ដំបូង​បាន​ឆក់​យក​ជីវិត​មនុស្ស​៥​នាក់ និង​របួស ១៦​នាក់ នៅ​ក្នុង​កន្លែង​កម្សាន្ត​មួយ​នៅ​ខាង​ក្រៅ​ក្រុង Kharkiv។ ក្រោយមក​នៅ​ថ្ងៃ​ដដែល មនុស្ស​៥​នាក់​ផ្សេង​ទៀត​បាន​ស្លាប់ និង​៩​នាក់​ទៀត​រង​របួស​ នៅ​ភូមិ​ពីរ​ក្នុង​សង្កាត់ Kupiansk ។

យោងតាមអភិបាលក្នុងតំបន់ លោក Oleh Syniehubov បានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅលើភូមិនានា ជាមួយនឹងគ្រាប់រ៉ុក្កែតជាច្រើនដែលផលិតដោយខ្លួនឯង៕