(ម៉ូស្គូ)៖ អតីតរដ្ឋមន្ត្រីការពារជាតិ និងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ជំនួយដល់ប្រទេសអ៊ីរ៉ង់ ក្នុងការស៊ើបអង្កេតរបស់ខ្លួន លើមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ ដែលនាំឱ្យស្លាប់ប្រធានាធិបតីអ៊ីរ៉ង់ Ibrahim Raisi និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti នៅថ្ងៃទី២០​​ ខែឧសភា ឆ្នាំ២០២៤។

មុននេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ចំពោះការស្លាប់របស់ លោក Raisi ហើយបានហៅលោកថា «មិត្តពិតរបស់រុស្ស៊ី»

ហើយបើតាមវិមានក្រឹមឡាំង ធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយតាមទូរសព្ទ ជាមួយប្រធានាធិបតីបណ្តោះអាសន្នអ៊ីរ៉ង់ លោក Mohammad Mokhbel ផងដែរនៅថ្ងៃចន្ទនេះ ដោយបុរសទាំងពីរនាក់បានគូសបញ្ជាក់ «ឆន្ទៈរួមគ្នារបស់ពួកគេ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់»