(ប៉េកាំង)៖ រសៀលថ្ងៃទី២២ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅទីក្រុង Rizhao ខេត្ត Shandong ប្រទេសចិន។ លោកបានទៅទស្សនាកំពង់ផែ Rizhao និងផ្លូវឆ្នេរសមុទ្រជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់អំពីស្ថានការណ៍ក្នុងតំបន់ ដែលជំរុញការកសាងកំពង់ផែភាពឆ្លាតវៃ និងភាពបៃតង ពង្រីកការបើកចំហទៅកាន់ពិភពលោក ការពង្រឹងការការពារនិងការស្តារអេកូឡូស៊ីតាមឆ្នេរសមុទ្រ និងការកែលម្អគុណភាពជីវភាព របស់ប្រជាជន។

កំពង់ផែ Rizhao បានចាប់ផ្តើមសាងសង់នៅឆ្នាំ១៩៨២ ហើយបានបើកដំណើរការនៅឆ្នាំ១៩៨៦ ដែលបានសាងសង់កំពង់ផែផលិតកម្ម ចំនួន ៧៦ និងបានបើកផ្លូវទឹកកុងតឺន័រពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសចំនួនជាង ៨០ខ្សែ ដែលជាមូលដ្ឋានដឹកជញ្ជូនវត្ថុធាតុដើមខ្នាតធំ និងថាមពលសំខាន់ៗលើទូទាំងពិភពលោក។

ផ្លូវឆ្នេរសមុទ្រមានប្រវែងប្រហែល ២៨ គីឡូម៉ែត្រ មានកន្លែងគយគន់ទេសភាពនិងផ្លូវកីឡាជាដើម។ ក្នុងអំឡុងពេលសាងសង់ផ្លូវនេះ ដោយបានរក្សាទស្សនៈការពារ"អេកូឡូស៊ីដើម"រហូត ហើយបានស្ដារឡើងវិញនិងការកែលម្អ នៅតំបន់អេកូឡូស៊ីមានភាពទន់ខ្សោយ ដែលបានស្ដារឡើងវិញនិ ងការពារបូរណភាពនិងធម្មជាតិ នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រក្នុងកម្រិតជាអតិបរមា៕

វិទ្យុមិត្តភាពកម្ពុជាចិន