(ភ្នំពេញ)៖ ក្រុមមន្រ្តីនិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin គ្រោងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បន្ទាប់ពីចូលរួមសន្និសីទស្តីពីសន្តិសុខប្រចាំឆ្នាំ នៅប្រទេសសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ ២០២៤។

តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Austin ត្រូវធ្វើដំណើរមកកាន់ប្រទេសចំនួន ៣ រួមមានសិង្ហបុរី កម្ពុជា និងបារាំង។ លោក​នឹង​មក​បំពេញទស្សនកិច្ច​ក្នុងប្រទេសកម្ពុជា​ នៅថ្ងៃទី៤ ខែ​មិថុនា បន្ទាប់​ពី​ចូលរួម​កិច្ចសន្ទនា Shangri-La ក្នុង​ប្រទេសសិង្ហបុរី។ លោក Austin គ្រោងជួបមន្ត្រីជាន់ខ្ពស់កម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជា លោក Austin នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង ដើម្បីចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី ៦០ នៃការបិទបញ្ចប់សង្រ្គាមលោកលើកទី ២៕