(ប៉េកាំង)៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មម្តងទៀត ដើម្បីប្រឆាំងនឹងការដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនលោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងបុគ្គលិកពាក់ព័ន្ធ ដែលទទួលការរិះគន់ជាទូទៅពីសារធារណមតិអន្តរជាតិ។ លទ្ធផលនៃការស្ទង់ មតិដែលធ្វើឡើងដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតនៅជុំវិញពិភពលោក បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៩០,១ ភាគរយសម្គាល់ថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះគឺខុសច្បាប់ ហើយបានរិះគន់ថា អាមេរិកមិនគោរពអង្គការអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិទាល់តែសោះ។

ចាប់តាំងពីឆ្នាំ១៩៥០មក សហរដ្ឋអាមេរិកគឺជាប្រទេសដែលប្រើវិធានការដាក់ទណ្ឌកម្មច្រើនជាងគេ នៅលើពិភពលោក។ តាមទិន្នន័យ របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីឆ្នាំ២០២៣ បានបង្ហាញថា ប្រទេសដែលទទួលការដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកមានចំនួនជាង ២០។ ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ ៨៥,២ភាគរយសម្គាល់ថា ការដាក់ទណ្ឌកម្មដោយផ្តេសផ្តាសរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសនិងអង្គការអន្តរជាតិផ្សេងទៀត បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់អន្តរជាតិនិងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល៕

វិទ្យុមិត្តភាពកម្ពុជាចិន