(ប៉េកាំង)៖ មនុស្ស ៥នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង ១៥នាក់ផ្សេងទៀតនៅតែបាត់ខ្លួនដោយសារការបាក់ដី និងទឹកជំនន់ភ្លាមៗ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុង Meizhou នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

អាជ្ញាធរក្នុងតំបន់បានបញ្ជាក់បន្ថែមថា មានមនុស្ស១៣នាក់ទៀតនៅបន្តជាប់គាំង មិនទាន់ជួយសង្គ្រោះបាននៅឡើយ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់ក្នុងតំបន់ បានដាក់ពង្រាយកម្លាំងរហូត ៩,០០០នាក់៕