(ប៉េកាំង)៖ ដើមឈើជ្រៃមានភាពរឹងមាំដ៏អស្ចារ្យ។ មិនថា ដីមានគុណភាពអន់យ៉ាងណា ឬសូម្បីតែពោរពេញដោយថ្មនិងនៅលើភ្នំថ្ម ដើមជ្រៃក៏អាចទម្លុះដី ហើយលូតលាស់ល្អដែរ។

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០០០ លោក Xi Zhongxun ដែលមានអាយុ៨៧ឆ្នាំ និងក្រុមគ្រួសារបានដាំដើមជ្រៃមួយដើម នៅក្នុងសួន "Lan Yuan"ដែលជាគេហដ្ឋានរបស់ពួកគាត់នៅទីក្រុង Shenzhen។ លោក Xi Zhongxun បាននិយាយទៅកាន់ បុគ្គលិកការងារថា "ខ្ញុំក៏ត្រូវចាក់ឫសគល់នៅក្រុង Shenzhenដែរ"។

ក្នុងនាមជាអ្នកត្រួសត្រាយដ៏សំខាន់មួយរូប និងជាស្ថាបនិកដ៏សំខាន់នៃកំណែទម្រង់ និងបើកចំហនៅខេត្តក្វាងទុង លោក Xi Zhongxun បានដាំដើមឈើជ្រៃនេះ ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការចាក់ឫសគល់ នៅក្នុងទឹកដីនៃកំណែទម្រង់ និងការបើកចំហ។ នៅរយៈពេលដើមដំបូងនៃកំណែទម្រង់និងបើកចំហ ការអនុវត្តដ៏អស្ចារ្យរបស់ឪពុកក្នុងការដឹកនាំប្រជាជនខេត្តក្វាងទុង ឱ្យរំដោះគំនិតនិងហ៊ានកំណែទម្រង់ បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់លោកXiJinping។

នៅឆ្នាំ១៩៨២ លោក Xi Jinping បានសុំធ្វើការនៅក្នុងតំបន់មូលដ្ឋាន ហើយបានចាកចេញពីការិយាល័យ នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្ស មកបម្រើការងារនៅរំបន់មូលដ្ឋាន។ ខណៈពេលដែលកំពុងធ្វើការ នៅទីស្រុក Zhengding ខេត្ត Hebei ដោយប្រឈមមុខនឹងបញ្ហាដែលខ្វះខាតធនធានមនុស្ស ផ្នែកបច្ចេកវិទ្យានិងបុគ្គលិកបច្ចេកវិទ្យា មិនគ្រប់គ្រាន់ក្នុងសហគ្រាស និងអង្គភាពនានានៅក្នុងស្រុក បន្ទាប់ពីធ្វើការសិក្សាស្រាវជ្រាវ យ៉ាងស៊ីជម្រៅ លោក Xi Jinpingបានស្នើឡើងវិធានការទាំង៩ ដូចជា "ការជ្រើសរើសយ៉ាងក្លាហាន និងទទួលយកយ៉ាងទូលំទូលាយ នូវធនធានមនុស្សគ្រប់ប្រភេទ " និង "ការអនុញ្ញាតឱ្យគម្រោងស្រាវជ្រាវបរាជ័យ ដោយគ្មានការទទួលខុសត្រូវ"ជាដើម។

ក្នុងអំឡុងពេលធ្វើការនៅខេត្ត Zhejiang លោកXi Jinpingបានលើកឡើង "យុទ្ធសាស្ត្រ៨៨" នៅពេលដែលលោកមកដល់ ទីក្រុងសៀងហៃ លោកបានជំរុញឱ្យមានសមាហរណកម្ម តំបន់ដីសណ្តទន្លេYangtze... វិធីសាស្ត្រកំណែទម្រង់និងបទពិសោធ ដែលបង្កើតឡើងដោយឈរលើមូលដ្ឋាន ដែលចុះត្រួតពិនិត្យនៅគ្រប់ទីកន្លែង និងផ្តោតសំខាន់ទៅលើការអភិវឌ្ឍរយៈពេលវែង នាពេលបច្ចុប្បន្ននិងអនាគតនៅតែមាន សារសំខាន់ក្នុងការអនុវត្ត និងការណែនាំដ៏សំខាន់នៅក្នុងយុគសម័យថ្មី។

ការបន្តវេនខាងវិញ្ញាណរវាងឪពុកនិងកូន ដែលមិនខ្លាចការលំបាក និងមានភាពក្លាហានក្នុងការទទួលខុសត្រូវ បានត្រូវបង្ហាញ ដោយជាក់លាក់។ ដូចដែលលោក Xi Jinpingបានសរសេរ នៅក្នុងសំបុត្រដើម្បីអបអរសាទរ ខួបកំណើតរបស់លោកឪពុក Xi Zhongxun ថា “ខ្ញុំនឹងរៀនពីលោកឪពុកក្នុងនាមជាមនុស្ស" និង "រៀនពីលោកឪពុកក្នុងការធ្វើការងារ "។

នៅឆ្នាំ២០១២ បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨ លោក Xi Jinping បានជ្រើសរើសខេត្តGuangdongសម្រាប់ការចុះត្រួតពិនិត្យការងារ ជាលើកដំបូងរបស់លោក។ នៅសួន Lianhuashan ក្រុង Shenzhen លោក Xi Jinpingបានដាំដើមឈើជ្រៃមួយដើម នៅលើទីលានកំពូលភ្នំ។ នៅទីនោះ លោកបានរំលឹកដល់ដំណើរកំណែទម្រង់របស់បុព្វបុរស គិតពីផ្លូវកំណែទម្រង់បន្ទាប់ពីកំណែទម្រង់របស់ប្រទេសចិន បានចូលទៅក្នុងដំណាក់កាលយូរ ហើយបានចេញបទបញ្ជា ដើម្បីធ្វើឱ្យកំណែទម្រង់មានភាពស៊ីជម្រៅ។

បច្ចុប្បន្ន ដើមឈើជ្រៃពីរដើ មដែលដាំដោយលោក Xi Zhongxun និងលោក Xi Jinping នៅទីក្រុង Shenzhenបានក្លាយជាដើមឈើ ដ៏ខ្ពស់និងធំ។ ដោយមានខេត្តក្វាងទុង ជាចំណុចចាប់ផ្តើមនៃកំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យ ប្រទេសចិនកំពុងគូរប្លង់ផែនទីបង្ហាញផ្លូវថ្មី សម្រាប់ការកសាងប្រទេសសង្គមនិយមទំនើប យ៉ាងទូលំទូលាយ និងខិតខំឆ្ពោះទៅរកបុព្វហេតុដ៏អស្ចារ្យ នៃការកសាងប្រទេសខ្លាំងក្លា និងស្តារភាពរុងរឿងដ៏មហិមារបស់ ប្រជាជាតិចិនឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន