(ប៉េកាំង)៖ មហាសន្និបាតវេទិកាច្រកសមុទ្រតៃវ៉ាន់លើកទី ១៦ បានបើកធ្វើនៅទីក្រុង Xiamen ប្រទេសចិនកាលពីថ្ងៃទី ១៥ ខែមិថុនា ។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានចូលរួមនិងថ្លែងសុន្ទរកថា។

លោក Wang Huning បានលើកឡើងថា កាលពីខែមេសាឆ្នាំនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគិតគូរពីផលប្រយោជន៍រួម និងសុខុមាលភាពយូរអង្វែងរបស់ប្រជាជាតិចិន និងបានថ្លែងសុន្ទរកថាដ៏សំខាន់ ដែលផ្តោតលើការក្តាប់ជាប់នូវស្ថានភាពទូទៅ នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាស្វែងរកអនាគតដ៏ភ្លឺស្វាង នៃការបង្រួបបង្រួមមាតុប្រទេស និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ដែលបានចង្អុលបង្ហាញផ្លូវដើរទៅមុខសម្រាប់ ការអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ និងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ជនរួមជាតិនៃត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ត្រូវប្រកាន់ខ្ជាប់នូវអាកប្បកិរិយា មានទំនួលខុសត្រូវ ចំពោះប្រវត្តិសាស្ត្រនិងប្រជាជាតិ ធ្វើការប្រឆាំងជាដាច់ខាតចំពោះពួកអបគមន៍និយម ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ រួមគ្នាគាំពារសន្តិភាពនិងសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងរួមគ្នាជំរុញឱ្យទំនាក់ទំនង រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ត្រឡប់ទៅតាមផ្លូវត្រឹមត្រូវឡើងវិញ៕

វិទ្យុមិត្តភាពកម្ពុជាចិន