(ប៉េកាំង)៖ ការសិក្សាស្រាវជ្រាវបច្ចេកទេសឈានមុខដូចជា ព័ត៌មាន Quantum Blockchain និងសេវាកម្ម ៦G ជាដើមឈរនៅលំដាប់នាំមុខ លើទូទាំងពិភពលោក មុខរបរសំខាន់ៗដូចជាសេវាកម្ម៥G កំពង់ផែនិងភ្នំអណ្តូងរ៉ែជាដើមធ្វើបរិវត្តកម្មឌីជីថល ហើយរោងចក្រគំរូខាងផលិតកម្មវៃឆ្លាតថ្នាក់ជាតិ ជាង៤រយត្រូវពូនជ្រំដោយជោគជ័យ។ល។

ការច្នៃប្រឌិតថ្មីនៃបច្ចេកវិទ្យាឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលរបស់ចិន កំពុងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពខ្ពស់។ ឈានចូលខែមិថុនា ប្រទេសចិនទទួលបានសមិទ្ធផលថ្មី ឬការវិវឌ្ឍថ្មីគួរឱ្យ កត់សម្គាល់ជាបន្តបន្ទាប់លើវិស័យជាច្រើន ដូចជាផ្លូវដែក ផ្លូវថ្នល់ ការកសាងបណ្តាញទឹក ការកសាងផ្លូវដែកល្បឿនលឿន ច្រកព្រំដែនអាកាសចរណ៍និង “ការដឹកជញ្ជូនតាមនាវាចរណ៍នៃផ្លូវសូត្រ”ជាដើម កត្តាវិជ្ជមានដែលជំរុញឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងទៅរកភាពល្អប្រសើរនៃមុខរបរនានា កំពុងសន្សែសន្សំជាបន្តបន្ទាប់។

ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យនៃក្រសួងហិរញ្ញវត្ថុនិងខុទ្ទកាល័យនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិនបានចេញផ្សាយ សេចក្តីជូនដំណឹងអំពីការធ្វើការងារសាកល្បង នៃក្រុងធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូច និងមធ្យមឆ្នាំ២០២៤ ឱ្យបានល្អ ដើម្បីពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៃសហគ្រាសធុនតូចនិងមធ្យម។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលត្រូវប្រើប្រាស់ ក្នុងដំណើរទាំងមូលនៃឧស្សាហកម្មកម្មន្តសាល ដែលផ្តល់កម្លាំងចលករដ៏សំខាន់ដល់ ការជំរុញការធ្វើឧស្សាហូបនីយកម្មបែបថ្មី។ ប្រទេសចិនបានកសាងរួចនូវរោងជាងឌីជីថល និងរោងចក្រវៃឆ្លាតជិត១ម៉ឺនកន្លែង កម្មវិធីបណ្តាញអ៊ីនធើណេតសេវាកម្ម៥G+ ឧស្សាហកម្មមានចំនួនលើសពី១ម៉ឺន ហើយសេវាកម្ម ៥G ក៏ត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងវិស័យត្រួតពិនិត្យគុណភាពនៃឧស្សាហកម្មកម្មន្តសាល និងផលិតកម្មនៃអាជីវកម្មរ៉ែជាដើម។ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់យ៉ាងទូលំទូលាយ នៃបច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មីដូចជា សេវាកម្ម ៥G ទិន្នន័យធំ cloud computing និងបញ្ញាសិប្បនិម្មិតជាដើម កំពុងកែសម្រួលខ្សែសង្វាក់ឧស្សាហកម្មសកល ខ្សែសង្វាក់តម្លៃនិងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មវៃឆ្លាត ផលិតកម្មបៃតងនិងផលិតកម្មបែបសេវាកម្មជាដើម កំពុងក្លាយជាវិធីផលិតបែបថ្មី។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលបានជ្រាបចូលក្នុងវិស័យនានា នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាសន្សឹមៗ ដែលនាំមកនូវឥទ្ធិពលនិង កំណែទម្រង់យ៉ាងស៊ីជម្រៅដល់ផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាជន។ ក្នុងវិស័យកសិកម្ម បច្ចេកវិទ្យាឌីជីថលអាចសម្រេចបាន នូវការដាំដុះវៃឆ្លាត ការវាស់ស្ទង់និងគូរប្លង់ដោយយន្តហោះគ្មានមនុស្សបើក និងដាក់ជីដោយចំគោលដៅជាដើម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃផលិតកម្មកសិកម្ម។ ក្នុងវិស័យគមនាគមន៍ បច្ចេកវិទ្យាឌីជីថលអាចជួយសម្រេចបាន នូវភាពស៊ីសង្វាក់គ្នារវាងមនុស្ស រថយន្ត ផ្លូវថ្នល់និងបណ្តាញដោយគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ភាពងាយស្រួលដល់ ការធ្វើដំណើររបស់ប្រជាជន។ ក្នុងវិស័យអប់រំ បច្ចេកវិទ្យាឌីជីថលអាចផ្តល់វិធីបង្រៀន និងដកបទពិសោធន៍រៀនសូត្រប្រកបដោយ ប្រសិទ្ធភាពកាន់តែខ្ពស់និងកាន់តែរស់រវើក ដើម្បីសម្រេចបាននូវការបង្រៀនពីចម្ងាយ និងចែករំលែកធនធានអនឡាញ ។ ក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថលអាចលើកកម្ពស់ប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃសេវាសុខាភិបាល ដើម្បីជួយស្ថាប័នសុខាភិបាលសម្រេចបាន នូវការចែករំលែកព័ត៌មាននិងការតភ្ជាប់ទិន្នន័យ ក៏ដូចជាលើកកម្ពស់គុណភាពព្យាបាលជំងឺ និងកម្រិតពេញចិត្តរបស់អ្នកជំងឺផងដែរ។ ក្នុងមុខរបរនានា និងគ្រួសារនីមួយៗ បច្ចេកវិទ្យាឌីជីថលបានជំរុញការលើកកម្ពស់ ប្រសិទ្ធភាពផលិតកម្មនិងកែលម្អគុណភាពសេវាកម្ម ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ។

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា សេដ្ឋកិច្ចឌីជីថលជាទិសដៅ អភិវឌ្ឍន៍នាពេលអនាគតរបស់ពិភពលោកទាំងមូល គួរតែខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពន្លឿនការជំរុញឧស្សាហូបនីយកម្មឌីជីថល និងឌីជីថលូបនីយកម្មឧស្សាហកម្ម ក៏ដូចជាជំរុញសេដ្ឋកិច្ចឌីជីថលឱ្យរួមបញ្ចូលគ្នា យ៉ាងស៊ីជម្រៅជាមួយតួអង្គសេដ្ឋកិច្ចពិត។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចចិន បានបណ្តាលឱ្យសហគមន៍អន្តរជាតិផ្តោត ការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ។ ឥស្សរជនវិភាគអន្តរជាតិជាច្រើនបានយល់ឃើញថា ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជាកត្តាសំខាន់បំផុតដែលបណ្តាលឱ្យ សេដ្ឋកិច្ចចិនរក្សានិន្នាការល្អប្រសើរក្នុងរយៈពេលយូរ។

វេបសាយនៃទីភ្នាក់ងារសារព័ត៌មាន Nikkei របស់ជប៉ុនធ្លាប់ចុះផ្សាយបទអត្ថាធិប្បាយ ដើម្បីពិភាក្សាអំពីសមិទ្ធផលនិងឥទ្ធិពល ដែលការច្នៃប្រឌិតថ្មី ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទទួលបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន។ បទអត្ថាធិប្បាយបានលើកឡើងថា ទ្រង់ទ្រាយច្នៃប្រឌិតថ្មីដ៏ធំសម្បើមរបស់ចិន បានលើសពីប្រទេសអាស៊ីផ្សេងទៀត ប្រសិនបើនិន្នាការនេះបន្តទៅទៀត នោះ នឹងពង្រឹងឋានៈជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មី នៅអាស៊ីរបស់ចិនថែមមួយកម្រិតទៀត។

ការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ចិន មិនត្រឹមតែផ្តល់កម្លាំងចលករជាបន្តបន្ទាប់ ដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏នាំមកនូវឱកាសដល់ការអភិវឌ្ឍរបស់ ប្រទេសនានាលើពិភពលោកផងដែរ។ គិតមកទល់ឆ្នាំ២០២៣ ប្រទេសចិនបានបង្កើត ទំនាក់ទំនងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយប្រទេសនិងតំបន់ជាង១៦០ ដែលបានបង្កើតជានិម្មាបនកម្មថ្មី បើកទូលាយដោយគ្រប់ជ្រុងជ្រោយ ច្រើនស្រទាប់លំដាប់ថ្នាក់និងវិស័យដ៏ទូលំទូលាយ ។ ដូចប្រសាសន៍របស់លោក Prem Ramburuth បញ្ញវន្តអូស្ត្រាលីដែលបានលើកឡើងថា ចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងនិម្មាបនកម្មច្នៃប្រឌិតថ្មីសកល ដែលបានក្លាយជាអ្នកចូលរួមដ៏សំខាន់ នៃការច្នៃប្រឌិតថ្មីឈានមុខលើឆាកអន្តរជាតិ និងជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន