(ប៉េកាំង)៖ ធាតុអាកាសអាក្រក់ជ្រុល កំពុងកើតឡើងនៅទូទាំងពិភពលោក ដូចជា ឥណ្ឌាមានសីតុណ្ហភាពឡើងខ្ពស់ជាបន្តបន្ទាប់ អេស៉្បាញកំពុងរង គ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ អាល្លឺម៉ង់កំពុងរងគ្រោះដោយសារទឹកជំនន់ ហើយកន្លែងជាច្រើននៃប្រទេសចិន កំពុងរងគ្រោះដោយសារឥទ្ធិពលខ្លាំងពីធាតុអាកាស convective។ល។

ការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែតមួយ ដែលចេញផ្សាយដោយបញ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍៨៦.២៨ភាគរយ នៅទូទាំងពិភពលោក បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍រ៉ាប់រងទំនួលខុសត្រូវ យ៉ាងប្រាកដប្រជា និងឆ្លើយតបយ៉ាងសកម្មចំពោះបម្រែបម្រួលនៃអាកាសធាតុសកល។

នៅពេលនិយាយអំពីមូលហេតុ នៃធាតុអាកាសអាក្រក់ជ្រុល អ្នកជំនាញមួយចំនួនបានវិភាគថា បម្រែបម្រួលនៃអាកាសធាតុសកល គឺជាមូលហេតុគន្លឹះ។ ទាក់ទងចំពោះរឿងនេះ អ្នកផ្តល់បទសម្ភាសន៍៧៤.៤៨ភាគរយបានឯកភាពថា ការកើតមានជាញឹកញាប់ នៃធាតុអាកាសអាក្រក់ជ្រុលបានឆ្លុះបញ្ចាំងថា អាកាសធាតុសកលបានប្រែអាក្រក់យ៉ាងឆាប់រហ័ស។

អ្នកផ្តល់បទសម្ភាសន៍៨៥.០៨ភាគរយ បានយល់ឃើញថា ពេលប្រឈមមុខជាមួយការសាកល្បង នៃបម្រែបម្រួលអាកាសធាតុ គឺគ្មានប្រទេសណាមួយ អាចកេចវេះបានទេ។ អ្នកផ្តល់បទសម្ភាសន៍៨២.៦៩ភាគរយ បានគូសបញ្ជាក់ថា ការឆ្លើយតបទៅនឹងបម្រែបម្រួល នៃអាកាសធាតុ មិនត្រឹមតែជាតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសធំៗ ដែលត្រូវរ៉ាប់រងទំនួលខុសត្រូវផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន