(ប៉េកាំង)៖ អ្នកនាំពាក្យយោធាចិន នៅថ្ងៃសុក្រនេះបានជំរុញសហរដ្ឋអាមេរិក ឱ្យគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនគាំទ្រ «ឯករាជ្យរបស់តៃវ៉ាន់» និងបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់កោះមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងការលក់អាវុធដែលទើបតែត្រូវបានអនុម័តថ្មីៗនេះ របស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់ ដែលមានតម្លៃប្រហែល ៣៦០ លានដុល្លារអាមេរិក។
អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះថា «យើងប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលក់អាវុធបែបនេះ ហើយយើងក៏បានដាក់ជាការតវ៉ាទៅភាគីអាមេរិករួចហើយដែរ»

លោក Wu បានកត់សម្គាល់ថា ការពិតដែលថា គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) របស់តៃវ៉ាន់កំពុងព្យាយាមស្វែងរក «ឯករាជ្យតៃវ៉ាន់» ដោយកម្លាំង ហើយសហរដ្ឋអាមេរិកកំពុងជួយជំរុញនិន្នាការបែបនេះ តាមរយៈការលក់អាវុធដែលជាការគំរាមកំហែងដ៏ធំបំផុតដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកបានបន្ថែមថា កងទ័ពចិននឹងបង្កើនការត្រៀមលក្ខណៈយោធារបស់ខ្លួន ដើម្បីទប់ទល់ និងបង្ក្រាបចលនា ឬសកម្មភាពណាមួយដែលមានគោលដៅបំបែកតៃវ៉ាន់ចេញពីប្រទេសចិន៕