(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai ។ លោកបានអញ្ជើញទៅដល់អនុវិទ្យាល័យជនជាតិ Xining Guoluo និងវត្ត Hongjue ក្រុង Xining ដើម្បីឈ្វេងយលពីសភាពការណ៍ដូចជា កិច្ចសហការរវាងតំបន់ភាគខាងកើតនិងភាគខាងលិចប្រទេសចិន និងការផ្តល់ជំនួយនៃការងារអប់រំ ការបង្កើនការអប់រំមនសិការសហគមន៍ប្រជាជាតិចិន និងប្រពៃណីល្អផូរផង់ដែលផ្សព្វផ្សាយពី ការស្នេហាជាតិ និងស្រឡាញ់សាសនានៃមជ្ឈដ្ឋានព្រះពុទ្ធសាសនាតំបន់ Xizang និងការជំរុញសាមគ្គីភាព និងវឌ្ឍនភាពនៃជនជាតិ ក្នុងតំបន់ជាដើម។

ខេត្ត Qinghai ដែលមានទេសភាពដ៏ស្រស់ស្អាតនិងអស្ចារ្យ គឺជារបាំងអេកូឡូស៊ីឃ្លាំងនៃធនធាន និងជាទឹកដីនៃការរួបរួម។ លោក Xi Jinping តែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍខេត្ត Qinghai និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់ជនជាតិ។ Xi Jinping ធ្លាប់បានចុះត្រួតពិនិត្យនៅខេត្ត Qinghai ពីរដង នៅឆ្នាំ២០១៦ និង២០២១ ដោយឡែកពីគ្នា ហើយបានចូលរួមពិភាក្សាការងារ ជាមួយគណៈប្រតិភូ Qinghai ក្នុងអំឡុងមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោកសង្ឃឹមថា ខេត្ត Qinghaiនឹងបន្តបង្កើតសមិទ្ធផលថ្មី ក្នុងការកសាងតំបន់មុនគេ សម្រាប់អរិយធម៌អេកូឡូស៊ី តំបន់មុនគេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ និងជាតំបន់មុនគេសម្រាប់បង្រួបបង្រួមជាតិនិងវឌ្ឍនភាព។

ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai នាខែសីហា ឆ្នាំ២០១៦ លោក Xi Jinping បានជិះឡានទៅកាន់ភូមិ Changjiangyuan ឃុំ Tanggula ទីក្រុង Golmud ដើម្បីចុះត្រួតពិនិត្យការងារ។ កាលពីមុន អ្នកភូមិបានរស់នៅតំបន់ ដែលមានរយៈកម្ពស់៤.៧០០ម៉ែត្រ រស់នៅក្នុងតង់ គេងលើដីនិងអុជចង្កៀងប្រេងសត្វចៀម។ ក្រោយពីការតាំងទីលំនៅថ្មីបែបអេកូឡូស៊ី អ្នកភូមិបានរស់នៅក្នុងផ្ទះថ្មី ដែលរដ្ឋាភិបាលបានសាងសង់ គេងលើគ្រែ ហើយមានគ្រឿងសង្ហារិម និងឧបករណ៍ប្រើប្រាស់សព្វគ្រប់។

ខេត្ត Qinghai គឺជារបាំងសន្តិសុខអេកូឡូស៊ីជាតិដ៏សំខាន់។ ប្រភពនៃទន្លេបីរក្សាសសៃឈាម នៃសន្តិសុខអេកូឡូស៊ីទឹកនៃប្រជាជាតិចិន។ការអភិរក្សប្រភពនៃទន្លេបីតែងតែជា "រឿងដ៏សំខាន់បំផុតសម្រាប់ប្រទេស" នៅក្នុងចិត្តរបស់លោក Xi Jinping។ ក្នុងអំឡុងពេល មហាសន្និបាតសភាទាំងពីរនៅឆ្នាំ២០១៦ នៅពេលចូលរួមក្នុងការពិភាក្សាជាមួយ គណៈប្រតិភូ Qinghai លោក Xi Jinpingបានសង្កត់ធ្ងន់ថា គម្រោងសាកល្បងនៃប្រព័ន្ធឧទ្យានជាតិប្រភពទន្លេបី ត្រូវតែធ្វើឱ្យបានល្អ។លោកបានទាមទារ ឱ្យយើងអភិរក្ស បរិស្ថានអេកូឡូស៊ីដូចយើងការពារភ្នែក ថែរក្សាបរិស្ថានអេកូឡូស៊ីដូចជីវិត អភិរក្សប្រភពនៃទន្លេបី ធានាឱ្យ“ទន្លេមានទឹកថ្លា។”

នៅខែមេសា ឆ្នាំដដែល ប្រព័ន្ធសាកល្បងនៃឧទ្យានជាតិ Sanjiangyuan ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ នៅខែសីហា ក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Qinghai លោក Xi Jinping បានសង្កេតមើលការត្រួតពិនិត្យពេលវេលាជាក់ស្តែង នៃចំណុចសំខាន់ៗតាមរយៈវីដេអូពីចម្ងាយ។ លោកបានសួរថា តើខ្លារខិនព្រិលមានប៉ុន្មានក្បាលក្នុងតំបន់ តើការស្តារប្រព័ន្ធអេកូឡូស៊ី មានដំណើរការទៅយ៉ាងណា ហើយការដាក់ពង្រាយបុគ្គលិកអភិរក្ស បរិស្ថានអេកូឡូស៊ីយ៉ាងម៉េចដែរ ដើម្បីលើកទឹកចិត្តអ្នកទាំងអស់ ក្រោមការគាំទ្ររបស់គោលនយោបាយជាតិ សហការគ្នាគ្រប់គ្រងនិងថែរក្សា ឱ្យបានល្អនូវធនធានអេកូឡូស៊ីជាតិ ដូចជា បឹង វាលស្មៅ ទន្លេ និងសត្វព្រៃជាដើម។

ក្រោមការជំរុញនៃវិធានការជាច្រើន បរិស្ថានអេកូឡូស៊ីរបស់ខេត្ត Qinghai កាន់តែប្រសើរឡើងជាបន្តបន្ទាប់។ បច្ចុប្បន្ន នៅប្រភពទន្លេបី មនុស្សនិងធម្មជាតិបានរួមរស់ជាមួយគ្នា ដោយសុខដុមរមនា ដោយបានបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យ នៃគិរីជលសារដ៏ស្រស់បំព្រង។ នៅខែមិថុនា ឆ្នាំ២០២១មុនថ្ងៃអបអរសាទរខួប១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន លោក Xi Jinping បានមកដល់ខេត្ត Qinghai ម្តងទៀត។ប្រជាជនគ្រប់ជនជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Xi Jinping។”

នៅភូមិ Goluozang Gongma អ្នកគង្វាលបានប្រាប់លោក Xi Jinping ថា អ្នកគង្វាលមានជីវភាពល្អគឺអាស្រ័យលើ គោលនយោបាយល្អរបស់បក្សទាំងស្រុង សូមថ្លែងអំណរគុណយ៉ាងស្មោះត្រង់ ចំពោះបក្សនិងលោក Xi Jinping។ លោក Xi Jinping បាននិយាយដោយសង្វេគថា៖ "បក្សកុម្មុយនីស្តចិនបានបង្កើតឡើង អស់រយៈពេល១០០ឆ្នាំហើយ វាមិនងាយស្រួលទេ សម្រាប់បក្សកុម្មុយនីស្តចិនអភិវឌ្ឍ និងរីកចម្រើន វាមិនងាយស្រួលក្នុងការដណ្តើមអំណាចទេ ហើយក៏មិនងាយស្រួលក្នុងការកសាង ប្រទេសចិនថ្មីទេ។ ហេតុអ្វីបានជាប្រជាជនគាំទ្របក្សកុម្មុយនីស្តចិនដោយចិត្តស្មោះ ដោយសារបក្សកុម្មុយនីស្តចិន តែងតែបម្រើប្រជាជនអស់ពីចិត្ត និងស្វែងរកសុភមង្គលសម្រាប់គ្រប់ជនជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន