(ប៊ែរឡាំង)៖ មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស ក្នុងការវាយប្រហារសាហាវមួយនៅ Lautlingen ដែលជាទីក្រុងមួយក្នុងរដ្ឋ Baden-Wuerttemberg នៃប្រទេសអាល្លឺម៉ង់នៅថ្ងៃអាទិត្យនេះ នេះបើយោងតាមរបាយការណ៍របស់កាសែត Bild របស់អាល្លឺម៉ង់។

ខ្មានកាំភ្លើងនោះត្រូវបានគេសង្ស័យថា ជាអ្នកប្រមាញ់ នេះបើយោងតាមរបាយការណ៍ដែលមិនបានបញ្ជាក់ពី របៀបដែលជនរងគ្រោះត្រូវបានសម្លាប់នោះទេ។

ទោះជាយ៉ាងណា ប៉ូលីសបានបញ្ជាក់ថា មានមនុស្សជាច្រើននាក់បានស្លាប់ដោយមិនបានបញ្ជាក់លម្អិតទេ៕