(ប៉េកាំង)៖ នៅក្នុងខែធ្នូ ឆ្នាំ ២០១២ លោក Xi Jinping ដែលទើបតែត្រូវបានបោះឆ្នោតជ្រើសរើសជា អគ្គលេខាធិការនៃគណៈកម្មាធិការ នៃមជ្ឈិមកម្មុនីស្តចិនបានថ្លែងថា៖ កំណែទម្រង់ និងការបើកទូលាយគឺជាវិធានការសំខាន់ ដែលនឹងកំណត់ជោគវាសនារបស់ប្រទេសចិន សហសម័យនេះ។ នេះជាការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ដែលលោក បានធ្វើសម្រាប់យុទ្ធសាស្ត្រ អភិបាលកិច្ចរបស់លោកផ្ទាល់។ តាំងពីពេលនោះមក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលបានចាត់ទុកលោក Xi Jinping ជាស្នូល បានរៀបចំផែនការមេសម្រាប់ ការធ្វើឱ្យកាន់តែស៊ីជម្រៅលើកំណែទម្រង់ កំណត់គោលដៅរួម អាទិភាពជាយុទ្ធសាស្ត្រ វិធីសាស្ត្រជំរុញនិងតារាងពេលវេលា ហើយនិងបើកយុគសម័យថ្មី នៃការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ នូវកំណែទម្រង់និងការជំរុញកំណែទម្រង់ តាមរយៈការរចនាប្រព័ន្ធទាំងមូល។

ជាង ១០ ឆ្នាំក្រោយមក នៅដើមឆ្នាំ ២០២៤ លោក Xi Jinping បានគូសបញ្ជាក់ថា កំណែទម្រង់និងការបើកទូលាយ "ក៏ជាចលនាសំខាន់មួយដែលកំណត់ភាពជោគជ័យ ឬបរាជ័យនៃការធ្វើទំនើបកម្មតាមបែបចិន"។ នេះបានបញ្ចេញ សញ្ញាដ៏ខ្លាំងមួយ ដែលថា ការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ នឹងឈានដល់ដំណាក់កាលសំខាន់មួយទៀត។ នេះជាអ្វី ដែលលោក Xi Jinping បានថ្លែងបែបនេះ ហើយលោកក៏បានធ្វើ បែប នេះ ដែរ។ លោកបានកំណត់យកកំណែទម្រង់ ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយជា កម្លាំងចលករជាមូលដ្ឋាន សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងជា "ចលនាសំខាន់មួយ" ដែលកំណត់ភាពជោគជ័យឬបរាជ័យរបស់វា។ ក្នុងដំណើរការអនុវត្ត លោកបានលើកឡើងពី ខ្សែបន្ទាត់សំខាន់ នៃការកសាងរបប ដោយផ្តោតលើការកសាងប្រព័ន្ធស្ថាប័នពេញលេញ មានលក្ខណៈវិទ្យាសាស្ត្រ និងមានស្តង់ដារខ្ពស់ដែលដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់កម្រិតទំនើបកម្ម នៃប្រព័ន្ធអភិបាលកិច្ចជាតិ។

ក្រឡេកទៅមើលជុំវិញពិភពលោក គ្មានប្រទេស ឬគណបក្សនយោបាយណាមួយ​មានភាពក្លាហានខាងនយោបាយ និងទំនួលខុសត្រូវជាប្រវត្តិសាស្ត្រនោះទេ ហើយហ៊ានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បង្វែរកាំបិតចូលនិងធ្វើបដិវត្តន៍ខ្លួនឯង ។ គ្មានប្រទេស ឬគណបក្សនយោបាយណា អាចជំរុញកំណែទម្រង់ទ្រង់ទ្រាយធំនិងខ្លាំងក្លាបែបនេះទេ ក្នុងរយៈពេលដ៏ខ្លីបែបនេះ ហើយគ្មានប្រទេស ឬគណបក្សនយោបាយណាអាចទទួលបាន នូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ និងការរៀបចំឡើងវិញជាប្រព័ន្ធនិង ការកសាងឡើងវិញទាំងមូលឡើយ។

នៅវគ្គបន្ទាប់ យើងនឹងពិគ្រោះពិភាក្សាអំពី គោលនយោបាយបើកទូលាយរបស់ប្រទេសចិន ក្នុងយុគសម័យថ្មីដែលដឹកនាំ ដោយលោក Xi Jinping។ សូមរង់ចាំ!

វិទ្យុមិត្តភាពកម្ពុជាចិន