(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer នឹងស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy មកកាន់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរបស់លោក នាថ្ងៃសុក្រនេះ ដើម្បីបង្ហាញការគាំទ្រចំពោះផែនការថ្មីរបស់ លោក Zelenskiy ដែលមានបំណងរំខានដល់ការប៉ុនប៉ងរបស់រុស្ស៉ី លើការគេចវេសពីទណ្ឌកម្មជុំវិញវិស័យដឹកជញ្ជូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤។

មួយថ្ងៃបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះវេទិកានៃមេដឹកនាំអឺរ៉ុប នៅឯវិមាន Blenheim Palace លោក Starmer បន្តលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់លោក ក្នុងការលើកម្ពស់តួនាទីចក្រភពអង់គ្លេសក្នុងកិច្ចការអន្តរជាតិ តាមរយៈការអញ្ជើញ លោក Zelenskiy ឱ្យថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្រ្តី។ តាមការិយាល័យលោក Starmer លោកប្រធានាធិបតីអ៊ុយក្រែន ក៏នឹងផ្តើមធ្វើការអំពាវនាវឱ្យមានសកម្មភាពប្រឆាំងកងនាវា 600-strong shadow fleet របស់រុស្ស៉ី ដែលធ្វើសកម្មភាពដឹកជញ្ជូនប្រេងគេចវេសពីទណ្ឌកម្មអន្តរជាតិ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើនាវា ១១គ្រឿង ដែលត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនប្រេងរុស្ស៉ី។ វិធានការថ្មីប្រឆាំងនឹងកងនាវា 600-strong shadow fleet នោះ រួមមានផែនការចែករំលែកទិន្នន័យលើបណ្តាញនៃនាវាដឹកប្រេងចាស់ៗ ដែលជារឿយៗប្រើប្រាស់ដើម្បីដឹកជញ្ជូនប្រេងរុស្ស៉ី ដូច្នេះនាវានីមួយៗអាចត្រូវបានកំណត់អត្តសញ្ញាណ ហើយចាត់វិធានការបាន។

គួរបញ្ជាក់ថា អង់គ្លេស គឺជាអ្នកគាំទ្រអ៊ុយក្រែនដ៏សំខាន់មួយ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ី ក្នុងឆ្នាំ ២០២២ ហើយលោក Starmer បានបញ្ជាក់ឡើងវិញភ្លាមៗ ពីការប្តេជ្ញាចិត្តរបស់ទីក្រុងឡុងដ៍ចំពោះទីក្រុងកៀវ ក្រោយឈ្នះការបោះឆ្នោតកាលពីដើមខែកក្កដានេះ៕