(ប៉េកាំង)៖ ថ្ងៃទី១៩ ខែកក្កដាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទកាសែត ដើម្បីធ្វើបទបង្ហាញ និងបកស្រាយពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០។

តាមការលើកឡើងបានឱ្យដឹងថា ប្រទេសចិននឹងតាក់តែងនិងដាក់ចេញច្បាប់ ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន។ «សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ ដោយគ្រប់ជ្រុងជ្រោយ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន» បានគូសបញ្ជាក់អំពីការផ្សព្វផ្សាយស្មារតី នៃសហគ្រិនពន្លឿការកសាងសហគ្រាស លំដាប់ពិភពលោកឱ្យកាន់ តែច្រើននេះគឺជាការសំណូមពររួម ចំពោះតួអង្គពាណិជ្ជកម្មគ្រប់ប្រភេទ។

«សេចក្តីសម្រេចចិត្ត» បានកំណត់ជាក់លាក់ នូវវិធានការគន្លឹះសម្រាប់កំណែទម្រង់ លើ៣វិស័យរួមមាន៖ទី១ គឺកសាងទីផ្សារធឯកភាពតែមួយ មាននៅទូទាំងប្រទេសក្នុងនោះរួមមានទីផ្សារដី ធ្លីឯកភាពសម្រាប់ប្រើប្រាស់ ក្នុងការកសាងនៅទីក្រុង និងជនបទទីផ្សារសមាហរណកម្មបច្ចេកទេសនិងទិន្នន័យទូទាំងប្រទេស និងទីផ្សារថាមពលអគ្គិសនីឯកភាពនៅទូទាំងប្រទេសជាដើម។ ទី២គឺជំរុញការកែទម្រង់ចំពោះការធ្វើ ទីផ្សារភាវូបនីយកម្មធាតិផ្សំ។ ទី៣គឺកែលម្អនូវប្រព័ន្ធមូលដ្ឋាន នៃសេដ្ឋកិច្ចទីផ្សារ ក្នុងនោះរួមមានការកែលម្អ ចំពោះប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា ការលាតត្រដាងពីព័ត៌មានការត្រួតពិនិត្យ
និងគ្រប់គ្រងលើឥណទានជាដើម។

«សេចក្តីសម្រេចចិត្ត»បានលើកឡើងជាពិសេសដើម្បីបង្ការ និងកែតម្រូវលើការដែលប្រើប្រាស់មធ្យោបាយរដ្ឋបាល ឬបទល្មើសដើម្បីធ្វើអន្តរាគមន៍ជម្លោះសេដ្ឋកិច្ច អនុវត្តការដាក់ទោសចំពោះសកម្មភាពរំលោភ
បំពានលើកម្មសិទ្ធិបញ្ញាសេដ្ឋកិច្ចគ្រប់ទម្រង់ និងរាល់ផលប្រយោជន៍ស្របច្បាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន