(ស៊ីដនីន)៖ ប្រទេសអូស្ត្រាលី និងជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ប្រទេសចិនចំពោះអ្វីដែលពួកគេហៅថាជាទង្វើ «គ្រោះថ្នាក់ និងបង្ខិតបង្ខំ» ប្រឆាំងនឹងហ្វីលីពីននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំនៃក្រសួងការបរទេសរបស់ពួកគេយ៉ាងដូចច្នេះថា «យើងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍថ្មីៗនៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការកើនឡើងនៃសកម្មភាពដ៏គ្រោះថ្នាក់ និងការបង្ខិតបង្ខំរបស់ចិនចំពោះប្រទេសហ្វីលីពីន ដែលកំពុងកើតឡើងកាន់តែញឹកញាប់»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រទេសទាំងពីរក៏បានយល់ព្រមបន្តការពិភាក្សាអំពីរបៀបចូលរួមជាមួយប្រទេសជប៉ុនក្នុងសម្ព័ន្ធសន្តិសុខ AUKUS ដែលមានអូស្ត្រាលី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕