(ប៉េកាំង)៖ “គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់នាពេលបច្ចុប្បន្ន សុទ្ធតែនឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង។” ក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគស្តីពី“ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអង់គ្លេស និងចិនបានថ្លែង ដូចខាងលើនេះ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍និងឱកាសដល់ពិភពលោក។
ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ រយៈពេល៧៥ឆ្នាំនេះ ជាសក្សីនៃអច្ឆរិយនៃការអភិវឌ្ឍ យ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ហើយក៏ជាសក្សី នៃការផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងពិភពលោកផងដែរ។ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ កំណើនជាមធ្យមក្នុងមួយឆ្នាំនៃសេដ្ឋកិច្ចចិន គឺ៨,៩ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាមធ្យមចំនួន៣ភាគរយ នៃសេដ្ឋកិច្ចពិភពលោកយ៉ាងច្រើនក្នុងពេលដំណាលគ្នា ។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ អត្រារួមចំណែកជាមធ្យមរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក គឺលើសពី៣០ភាគរយ។
ចិនក៏បានដោះស្រាយបញ្ហាក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រ និងកសាងបានសង្គមដែលប្រជាជន មានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយផងដែរ។ បើតាមស្តង់ដារនៃធនាគារពិភពលោក ចាប់ពីអនុវត្តគោលនយោបាយកំណេទម្រង់ និងបើកទូលាយមក ចំនួនប្រជាជនចិនដែលត្រូវបានកាត់បន្ថយភាពក្រីក្រ មានចំនួនលើសពី៧០ភាគរយនៃចំនួនប្រជាជន ដែលត្រូវបានកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោក ក្នុងពេលដំណាលគ្នា ដែលពន្លឿនដំណើរកាត់បន្ថយភាពក្រីក្រ ទូទាំងពិភពលោកយ៉ាងខ្លាំង ។
ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក? ពីព្រោះ ជានិច្ចកាលចិនតែងតែដាក់ខ្លួ នក្នុងចរន្តអភិវឌ្ឍន៍នៃមនុស្សជាតិ ដែលធ្វើអន្តរកម្មដ៏ល្អប្រសើរ និងទទួលការអភិវឌ្ឍរួមជាមួយពិភពលោក ដើម្បីជំរុញប្រព័ន្ធអភិបាលកិច្ចសកលរីកចម្រើន ទៅកាន់ទិសដៅកាន់តែយុត្តិធម៌ និងសមហេតុផល។
ចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួន តាមរយៈកំណែទម្រង់និងការបើកទូលាយ ព្រមពេលជាមួយគ្នានេះក៏បានជំរុញវិបុលភាព និងស្ថិរភាពរបស់ពិភពលោក តាមរយៈការអភិវឌ្ឍរបស់ខ្លួនដែរ ដែលក្លាយជាម៉ាស៊ីនលំនឹងនិងប្រភពកម្លាំងចលករដ៏សំខាន់ នៃសេដ្ឋកិច្ចសកល។ ក្នុងនោះ ទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ការច្នៃប្រឌិតថ្មី និងការវិនិយោគជា ពាក្យគន្លឹះសំខាន់សម្រាប់ស្វែងយល់ពី “កាលានុវត្តភាពចិន”។
ទីផ្សារជាធនធានដែលកម្រមានបំផុត។ ចិនដែលជាទីផ្សារមានទ្រង់ទ្រាយធំធេងនេះបានទាក់ទាញ សហគ្រាសបរទេសកាន់តែច្រើនឡើងៗ ទៅវិនិយោគនិងធ្វើអាជីវកម្ម។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានអនុវត្តយុទ្ធសាស្ត្រពង្រីកតម្រូវការផ្ទៃក្នុងយ៉ាងស៊ីជម្រៅ តួនាទីជា “ក្បាលម៉ាស៊ីនដ៏សំខាន់” ដែលធ្វើឱ្យការប្រើប្រាស់ ជំរុញកំណើនសេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ។ នៅឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែលប្រទេសចិន បង្កើតថ្មីមានចំនួន៥៣៧៦៦ ដែលកើនឡើង៣៩,៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែង មានតម្លៃ១,១៣ទ្រីលានយាន់ប្រាក់ចិន ដែលមានទ្រង់ទ្រាយកាន់លំដាប់ថ្នាក់ទីពីរ លើទូទាំងពិភពលោក។
ព្រមពេលជាមួយគ្នានេះ ការវិនិយោគរបស់ចិននៅបរទេសបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ នៅឆ្នាំ២០២៣ ទំហំវិនិយោគផ្ទាល់របស់ចិននៅបរទេស មានតម្លៃ១សែន៧ម៉ឺន៧ពាន់២៩០លានដុល្លារអាមេរិក ត្រូវជា១១,៤ភាគរយ នៃទូទាំងពិភពលោក ដែលឈរនៅលំដាប់៣លេខខាងមុខ លើពិភពលោកក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ហើយមានចំណែកទីផ្សារលើសពី១០ភាគរយ លើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា។ បើមើលពីចក្ខុវិស័យ កាន់តែទូលំទូលាយ ចិននិងពិភពលោកផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏បានបង្ហាញនៅត្រង់ ការចូលរួមអភិបាលកិច្ចសកលយ៉ាងស៊ីជម្រៅ និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយផងដែរ។
ការអភិវឌ្ឍរបស់ចិនគឺអាចឃ្លាតពីពិភពលោកទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីចិនដែរ។ ហេតុផលដ៏សាមញ្ញនេះ ត្រូវបានបញ្ជាក់ដោយប្រវត្តិសាស្ត្រ រយៈពេល៧៥ឆ្នាំរួចហើយ ហើយក៏នឹងបន្តទទួលបាន ការបញ្ជាក់នៅពេលអនាគតដែរ។ ប្រទេសចិនដែលពង្រីកការបើកទូលាយជាបន្តបន្ទាប់ កំពុងមានបម្រែបម្រួលថ្មីគ្រប់ពេលវេលា ដែលសុទ្ធតែបាននាំមកនូវកាលានុវត្តភាពថ្មីដល់ពិភពលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន