(ហូម)៖ អ៊ីស្រាអែលបានវាយប្រហារតាមអាកាស ទៅលើរថយន្តចំនួនបីគ្រឿង ដែលដឹកសម្ភារៈពេទ្យ និងជំនួយនៅក្នុងទីក្រុង Homs ប្រទេសស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។
ការវាយប្រហារនេះ បានបណ្តាលឱ្យខូចខាតសម្ភារៈ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នករងរបួសនៅឡើយទេ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបាននិងកំពុងវាយប្រហារគោលដៅនៅស៊ីរី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ជាច្រើនឆ្នាំមកហើយ ហើយបានបង្កើនការវាយប្រហារទាំងនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស លើទឹកដីអ៊ីស្រាអែល កាលពីឆ្នាំមុន៕