(ប៉េកាំង)៖ គមនាគមន៍ជាសរសៃឈាមនៃសេដ្ឋកិច្ច និងជាចំណងនៃអរិយធម៌។ ឆ្នាំ២០២៤ នៅរដូវកាលផ្លែទុរេនទុំ កម្ពុជាបានប្រារព្ធពិធីបើកការដ្ឋា ព្រែកជីកហ្វូណនតេជោ នៅតំបន់ភាគខាងឦសានរបស់ចិន ដែលមានចម្ងាយជាង៤ ពាន់គីឡូម៉ែត្រពីខេត្តកណ្តាល ផលិតកម្មរថយន្តក៏ជួបនឹងវេលាប្រវត្តិសាស្ត្រផងដែរ។

នៅក្រុង ឆាងឈួន ទីរួមខេត្ត ជីលីន ខ្សែផលិតកម្មឆ្លាតវៃនៃរោងចក្ររថយន្តដំបូងបង្អស់របស់ប្រទេសចិន បានលាន់លឺនូវសូរតន្ត្រីដ៏សប្បាយរីករាយ កម្មករបានបំពាក់ផ្កាបូពណ៌ក្រហមលើ ក្បាលឡានដឹកទំនិញថ្មីស្អាតមួយគ្រឿង ដើម្បីអបអរសាទរឡានដឹកទំនិញម៉ាក « Jiefang / ចេហ្វាំង » គ្រឿងទី ៩ លានត្រូវតំឡើងរួចរាល់ដាក់ឱ្យប្រើប្រាស់។

«Jiefang / ចេហ្វាំង» ជារថយន្តដំបូងដែលប្រទេសចិនថ្មីផលិតដោយម្ចាស់ការ ហើយជាម៉ាកយីហោឡានដឹកទំនិញល្បី ក្នុងទីផ្សារសកល។ រយៈពេលជាង ៧០ ឆ្នាំមកនេះ ចាប់ពី “អ្នករៀន”ក្លាយជាអ្នកបង្កើត ផលិតដោយប្រើប្រាស់បច្ចេកទេសស្នូល របស់ខ្លួន ទទួលបានការគាំទ្រជាទូទៅពីអតិថិជនពិភពលោកទាំងអឺរ៉ុប អាស៊ីអាគ្នេយ៍ អាហ្រ្វិក មជ្ឈិមបូព៌ាជាដើម៖ រថយន្តចិនបានជួយដល់ប្រជាជនតាមបណ្ដាប្រទេស និងតំបន់កាន់តែច្រើនធ្វើដំណើរ ប្រកបដោយងាយស្រួលនិងផាសុកភាព ផលិតភាពចិនជួយបន្ថែមភាពល្អបវរ ក្នុងជីវភាពរបស់មនុស្សកាន់តែច្រើន។

ពីឆ្នាំ១៩៤៩ មក ប្រទេសចិនដ៏ថ្មីស្រឡាង បានចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ដែលជាហេតុនាំឱ្យ សាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ពេលដែលយើងនិយាយពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីផលិតភាពរបស់ប្រទេសចិន។

រថយន្តថាមពលស្អាត សម្ភារៈប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ ផ្លូវល្បឿនលឿន ស្ពានឆ្លងសមុទ្រ ... បច្ចុប្បន្ន ផលិតកម្មចិននៅក្បែរខ្លួន នៅលើមេឃ រត់យ៉ាងលឿនក្នុងតំបន់ត្រូពិច សមិទ្ធផលផលិតភាពចិនបានទៅដល់ភពអង្គារ ហើយបំរុងនឹងដឹកមនុស្ស ឡើងលើឋានព្រះចន្ទ។

លោក Xi Jinping មេដឹកនាំកំពូលចិនបានលើកឡើងថា ជោគវាសនានៃការវិវឌ្ឍរីកចម្រើនរបស់ជាតិ ត្រូវក្ដាប់ជាប់ក្នុងដៃខ្លួន ។ បន្ទាប់ពីបានខិតខំតស៊ូអស់រយៈពេល ៧៥ឆ្នាំ ការធ្វើទំនើបកម្មតាមបែបផែនចិន បានបើកនូវផ្ទាំងគំនូរដ៏ល្អអស្ចារ្យ ហើយរំលេចចេញនូវអនាគតដ៏ត្រចះត្រចង់។

ចាប់ពីស្ថាបនលើភាពបាក់បែក ដែលបណ្ដាលមកពីការឈ្លានពានអាណានិគម ក្នុងកំឡុងពេល ៧៥ឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធ ខាងគមនាគមន៍របស់ប្រទេសចិនថ្មី ឥឡូវបានតភ្ជាប់គ្នាជាបណ្តាញគមនាគមន៍ដ៏ធំមួយ រង្វង់មិត្តភក្ដិនៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានពង្រីកឥតឈប់ឈរ ទំហំសេដ្ឋកិច្ចជាតិកើនឡើងជាលំដាប់។ ការកសាងហេដ្ឋា រចនាសម្ព័ន្ធកាន់តែទំនើប ប្រជាជនរាប់រយលានទទួលបានជីវភាពធូរធារ។

ច្រកព្រំដែនភាគនីរតីប្រទេសចិន ក្រុមឡានដឹកជញ្ជូនមមាញឹកជារៀងរាល់ថ្ងៃ ទុរេន ស្វាយ ខ្នុរ... ផ្លែឈើស្រស់ៗជាច្រើន របស់បណ្ដាប្រទេសអាស៊ាន ត្រូវបាននាំចូលក្នុងទីផ្សារចិនចេញពីទីនេះ។ ផ្លែឈើស្រស់ដែលព្យួរលើមែកនៅថ្ងៃនេះ ថ្ងៃស្អែកក៏អាចបញ្ជូនទៅដល់ដៃរបស់អតិថិជន ក្រៅប្រទេសដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រ។ កងប្រវត្តិសាស្ត្រ បង្វិលទៅមុខជានិច្ច អ្នកតស៊ូដែលរួមចិត្តថ្លើមគ្នាបន្ដកសាងនូវអនាគតដ៏ត្រចះត្រចង់៕

វិទ្យុមិត្តភាពកម្ពុជាចិន