(ប៉េកាំង)៖ ថ្ងៃទី ១១ ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងឱកាសខួប៥២ឆ្នាំនៃបង្កើតទំនាក់ទំនងការទូតរវាងចិន និងអាល្លឺម៉ង់ សកម្មភាពស្តីពីការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដើម្បីអបអរខួប១០ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន និងអាល្លឺម៉ង់ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ដោយជោគជ័យ។ គម្រោងសហប្រតិបត្តិការមួយចំនួនលើវិស័យប្រព័ន្ធសារព័ត៌មាន ភាពយន្តនិងកម្មវិធីទូរទស្សន៍ជាដើម ត្រូវបានដាក់ឱ្យដំណើរការ នៅថ្ងៃដដែល។

លោកស្រី Xing Bo អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រីករាយចាប់ដៃជាមួយមិត្តភក្តិ មកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីក្លាយទៅជាអ្នកជំរុញវិបុលភាព និងការអភិវឌ្ឍរវាងប្រទេសចិន និងអាល្លឺម៉ង់ ចែករំលែកកាលានុវត្តភាពនិងភាគលាភដែលបានមកពី ការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមទៀត កំណែទម្រង់របស់ប្រទេសចិន ក្លាយទៅជាអ្នកកត់ត្រានៃការយល់ដឹងពីគ្នា ទៅវិញទៅមករវាងប្រទេសចិននិងអាល្លឺម៉ង់ ជំរុញប្រជាជននៃប្រទេសទាំងពីរឱ្យមាន ភាពកាន់តែជិតស្និទ្ធជាមួយគ្នា ធ្វើជាអ្នកជំរុញការរៀនសូត្រពីអរិយធម៌ ទៅវិញទៅមករវាងចិននិងអាល្លឺម៉ង់ និងធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែក រួមគ្នាថតនិងផលិតកម្មវិធី រួមគ្នារៀបចំសកម្មភាពប្រព័ន្ធផ្សព្វផ្សាយ ការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។

លោក Franz Josef Pschierer អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថាមពល និងបច្ចេកវិទ្យានៃរដ្ឋBavariaប្រទេសអាល្លឺម៉ង់ បានថ្លែងថា ឆ្លងតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានចិន ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានមើលឃើញថា តន្ត្រីបុរាណអាល្លឺម៉ង់មានប្រជាប្រិយភាពខ្លាំង នៅក្នុងប្រទេសចិន ខ្ញុំសង្ឃឹមថាតាមរយៈការចែករំលែកវប្បធម៌និងសិល្បៈ ទៅវិញទៅមក យើងអាចកសាងស្ពានមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន