(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ១១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបជាមួយភ្ញៀវកិត្តិយសបរទេស ដែលអញ្ជើញចូលរួមមហាសន្និបាតមិត្តភាពអន្តរជាតិចិន និងពិធីរំលឹកខួប ៧០ឆ្នាំនៃការបង្កើតសមាគមប្រជាជនចិន សម្រាប់មិត្តភាពជាមួយបរទេសនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា សមិទ្ធផលរបស់ចិនក្នុងគ្រប់វិស័យ គឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់ប្រជាជន ជុំវិញពិភពលោកទេ ពួកយើងចងចាំជានិច្ចនូវការរួមចំណែកដ៏សំខាន់ របស់អ្នកទាំងអស់គ្នាចំពោះប្រទេសចិន និងមិត្តភាពដ៏ស្មោះស្ម័គ្រជាមួយប្រជាជនចិន។
លោក Xi Jinping បានបញ្ជាក់ថា ក្នុងបរិបទដែលប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្ម ដែលមិនធ្លាប់ជួប ក្នុងរយៈពេលមួយសតវត្ស ប្រទេសនានាលើពិភពលោកមានជោគវាសនាតែមួយ ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹង ការផ្លាស់ប្តូរមិត្តភាពជាមួយមិត្តភក្តិជុំវិញពិភពលោក ដើម្បីរួមគ្នាកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ។ លោកបានលើកសំណើបីចំណុច៖ ទីមួយ គួរប្រកាន់ខ្ជាប់ស្មារតី “រួមសុខរួមទុក្ខដើម្បីពិភពលោក” និងប្រមូលផ្តុំនូវគំនិត ឯកភាពយ៉ាងទូលំទូលាយដើម្បីជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ។
ទីពីរ គួរប្រកាន់ខ្ជាប់ទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងប្រមូលផ្តុំនូវកម្លាំងយ៉ាងខ្លាំងក្លាដើម្បីជំរុញ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ ទីបី គួរប្រកាន់ខ្ជាប់នូវការបើកទូលាយ និងបរិយាបន្ន និងជំរុញការផ្លាស់ប្តូរផ្នែកអរិយធម៌ដើម្បីជំរុញ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមបញ្ជាក់ថា អតីតអ្នកនយោបាយសំខាន់ៗ សមាជិកនៃព្រះរាជវង្សានុវង្ស អ្នកទទួលខុសត្រូវនៃអង្គការមិត្តភាពអន្តរជាតិ និងឥស្សរជនមានមេត្រីភាពជាមួយចិនប្រមាណ ២០០ រូបបានអញ្ជើញចូលរួមកិច្ចជំនួបនេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន