(ប៉េកាំង)៖ កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរទៅកាន់ទីក្រុង Kazan ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៦។
ឥស្សរជនរបស់ប្រទេសជាច្រើនសម្គាល់ឃើញជាទូទៅថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Xi Jinping ទទួលបានសមិទ្ធផលជាផ្លែផ្កា ដោយបានចារនូវទំព័រថ្មីនៃការរួមសាមគ្គីគ្នា និងពង្រឹងកម្លាំងខ្លួនឯងសម្រាប់បណ្តាប្រទេស BRICS និងត្រួសត្រាយអនាគតសម្រាប់ការអភិវឌ្ឍ និងវិបុលភាពនៃសកលខាងត្បូង ហើយប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ម្តងទៀតសម្រាប់កិច្ចសហប្រតិបត្តិការ BRICS និងជាសមាជិកស្នូលនៃសកលខាងត្បូង។
នៅក្រោមបរិបទដែលពិភពលោកផ្លាស់ប្ដូរមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្ស កិច្ចសហប្រតិបត្តិការមហា BRICS ដឹកនាំឱ្យសកលខាងត្បូងរួមសាមគ្គីគ្នា ហើយកំពុងជះឥទ្ធិពល ជាប្រវត្តិសាស្ត្រដ៏សំខាន់និងទូលំទូលាយ។ លោក Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅអំពីគំនិតផ្ដួចផ្ដើមរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់នៃ "កិច្ចសហប្រតិបត្តិការមហា BRICS " ដែលបានជំរុញឱ្យមានការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ BRICS ប្រកបដោយប្រសិទ្ធភាព។
ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការជំរុញរបស់ប្រទេសចិននិងដៃគូ BRICS BRICS ដែលកាន់តែចាស់ទុំនិងរីកចម្រើនពិតជា នឹងចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាចូលទៅក្នុង ការសម្រេចបាននូវពហុប៉ូលភាវូបនីយកម្មពិភពលោក ប្រកបដោយសមភាពសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។
លោក Xi Jinping បានលើកឡើងថា ការធ្វើទំនើបកម្មរួមគ្នានៃបណ្តាប្រទេស "សកលខាងត្បូង" គឺជាព្រឹត្តិការណ៍ដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តពិភពលោក និងជាស្នាដៃដែលមិនធ្លាប់មានពីមុនមកនៅ ក្នុងដំណើរការនៃអរិយធម៌របស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន