(ញូវយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសេចក្ដីរាយការណ៍ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរុស្ស៉ី ត្រៀមសម្រាប់ការដាក់ពង្រាយទៅប្រយុទ្ធក្នុងសមរភូមិអ៊ុយក្រែន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Stephane Dujarric ជាអ្នកនាំពាក្យរបស់លោក Guterres បានគូសបញ្ជាក់ដូច្នេះថា «លោកអគ្គលេខាធិការពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង អំពី សេចក្ដីរាយការណ៍ថាកងទ័ពកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់រុស្ស៉ី ក្នុងនោះរួមមានទាំងលទ្ធភាពដែលអាចទៅរួចថាពួកគេអាចនឹងត្រូវបានដាក់ពង្រាយទៅ កាន់សមរភូមិ»

ចារកម្មអាមេរិកបាននិយាយថាកងកម្លាំងកូរ៉េខាងជើងមួយចំនួនបានទៅដល់តំបន់ Kursk របស់រុស្ស៉ីហើយ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានជំរុញឱ្យកូរ៉េខាងជើងដកកងទ័ពរបស់ខ្លួនចេញពីរុស្ស៉ីជាបន្ទាន់។

គួរបញ្ជាក់ថា បើតាមលោក Guterres ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងរបៀបនេះនឹងធ្វើឱ្យសង្រ្គាមអ៊ុយក្រែនធ្លាក់ចូលក្នុងស្ថានការណ៍កាន់តែគ្រោះថ្នាក់៕