(ព្រះសីហនុ)៖ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។
ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក៏មានការទទួលស្វាគមន៍ពីសំណាក់លោវរនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក និងនាយនាវីជាច្រើនរូបទៀត។ នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូង Wang Geon (DDH-978) ដឹកនាំដោយលោកវរនាវីឯក CHOI JONG-SOO។
លក្ខណៈបច្ចេកទេសរបស់នាវាមួយនេះ គឺមានទម្ងន់៤,៩០០តោន, បណ្ដោយ១៥០ម៉ែត្រ, ទទឹង១៧.៤ម៉ែត្រ, ជម្រៅទឹក៧.៣ម៉ែត្រ, ល្បឿន ៣០knots (ប្រហែល៥៦គីឡូម៉ែត្រក្នុងមួយម៉ោង) និងមាននាវិកសរុបចំនួន២៩៥នាក់ នារី៣៦នាក់៕