(ប៉េកាំង)៖ បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិន ដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ” បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។
កាលពីថ្ងៃទី១៣ខែមីនា បុគ្គលរូបនេះបានថ្លែងសុន្ទរកថា បន្ទាប់ពីបើកធ្វើអ្វីដែលហៅថា “សន្និសីទថ្នាក់ដឹកនាំជាន់ខ្ពស់ ខាងសន្តិសុខជាតិ” ដែលផ្សព្វផ្សាយម្តងទៀត នូវពាក្យសម្តីខុសទំនងបែបអបគមន៍និយម ដែលថា ត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់មិនស្ថិតនៅក្រោម ការគ្រប់គ្រងទៅវិញទៅមកទេ ដោយអះអាងថា “តំបន់តៃវ៉ាន់ជា ប្រទេសប្រជាធិបតេយ្យមួយ ដែលមានអធិបតេយ្យភាព និងឯករាជ្យភាព” ឃោសនាបំប៉ោងពី “ការគំរាមកំហែងធំទាំង៥”នៃចិនដីគោក ហើយដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧”។
ពាក្យសម្តីបង្ករឿងហេតុដែលខុសទំនងនេះ បានបដិសេធទាំងស្រុងនូវ “គំនិតឯកភាពរួមឆ្នាំ១៩៩២” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូរ រវាងត្រើយទាំងសងខាងទាំងស្រុង គឺជាសេចក្តីប្រកាសដែលប្រកបដោយ “ភេរវកម្មបៃតង” សុទ្ធសាធ។ វាបានបង្ហាញពីធាតុពិតដ៏អាក្រក់ ដែលប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការផ្លាស់ប្តូរនិងប្រឆាំងនឹងប្រជាធិបតេយ្យ ដែលនឹងជំរុញតំបន់តៃវ៉ាន់ ឱ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។
ចំណុចដែលអាក្រក់បំផុតនៃសុន្ទរកថានេះ គឺចាត់ទុកចិនដីគោកជា “កម្លាំងអរិភាពក្រៅប្រទេស”។ បើប្រៀបធៀបនឹង “ទ្រឹស្តីរដ្ឋពីរថ្មី”ដែលបុគ្គលឈ្មោះ វីលៀម ឡៃបានឃោសនាបំប៉ោង កាលពីមុន គឺកាន់តែមានកម្រិតខ្លាំងក្នុងការចង់ឱ្យ តៃវ៉ាន់ឯករាជ្យថែមទៀត។ អ្នកវិភាគបានលើកឡើងថា បុគ្គលឈ្មោះ វីលៀម ឡៃបង្ក “ភេរវកម្មបៃតង” យ៉ាងគឃ្លើន បំផ្លាញលំហផ្លាស់ប្តូរ រវាងត្រើយ ទាំងសងខាងច្រកសមុទ្រ គាបសង្កត់សេរីភាពបញ្ចេញមតិនៃតំបន់តៃវ៉ាន់ វាមិនខុសអ្វីពីការរុញច្រាន ឱ្យតំបន់តៃវ៉ាន់វិលត្រឡប់មកសភាពអាជ្ញាសឹកនៅសតវត្សរ៍មុន។ បើអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” នោះក៏នឹងដឹកនាំតំបន់តៃវ៉ាន់ឱ្យឆ្ពោះទៅកាន់ផ្លូវមរណៈ។
ក្នុងរយៈពេលជិត១០ខែ បន្ទាប់ពីបានឡើងកាន់មុខតំណែង បុគ្គលឈ្មោះ វីលៀម ឡៃអសមត្ថភាពគ្រប់គ្រង បំផ្លាញផលប្រយោជន៍តំបន់តៃវ៉ាន់ឥតឈប់ឈរ ដែលនាំឱ្យប្រជាជនតំបន់តៃវ៉ាន់ បញ្ចេញសំឡេងរិះគន់យ៉ាងខ្លាំង។ បុគ្គលឈ្មោះ វីលៀម ឡៃបានឃោសនាបំប៉ោងជាបន្តបន្ទាប់ថា ចិនដីគោកជិតនឹងបង្រួបបង្រួមតៃវ៉ាន់ដោយកម្លាំងអាវុធ ប៉ុនប៉ងផ្ទេរទំនាស់ ហើយវាយបង្ក្រាបដៃគូស ត្រូវដោយយកបរិយាកាស “ភេរវកម្មបៃតង”ធ្វើជាលេស ធ្វើ “ការបោសសំអាតទ្រង់ទ្រាយធំ”ក្នុងកោះតៃវ៉ាន់ ដើម្បីក្តាប់ជាប់អំណាចថែមមួយកម្រិតទៀត។
មិនថាបុគ្គលឈ្មោះ វីលៀម ឡៃប្រឌិតរឿង “បំផ្លាញតំបន់តៃវ៉ាន់”យ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិត ដែលអន្តរជាតិទទួលស្គាល់ជាទូទៅថា តំបន់តៃវ៉ាន់មិនដែលជាប្រទេសមួយទេ កាលពីដើមមិនមែនទេ ហើយតទៅថ្ងៃក្រោយ ក៏មិនអាចទៅរួចជាដាច់ខាត។ ឈ្មោះតែមួយគត់នៃតំបន់តៃវ៉ាន់ នៅអង្គការសហប្រជាជាតិគឺ “ខេត្តតៃវ៉ាន់របស់ចិន”។
កាលពីថ្ងៃទី១៤ ខែមីនា ចិនដីគោកបានរៀបចំធ្វើពិធីសំណេះសំណាល ដើម្បីរំលឹកខួបទី២០ នៃការអនុវត្ត《ច្បាប់ស្តីពីការប្រឆាំងនឹងទង្វើបំបែកបំបាក់ជាតិ》។ នេះបានផ្តល់ នូវទីសំអាងផ្លូវច្បាប់យ៉ាងពេញលេញ សម្រាប់ការប្រឆាំងនឹងទង្វើបំបែកបំបាក់ និងជ្រៀតជ្រែកក៏ដូចជាផ្តល់ការធានាដ៏សំខាន់ សម្រាប់គាំពារសន្តិភាពនិងស្ថិរភាព នៃច្រកសមុទ្រតៃវ៉ាន់។
តើបញ្ហាតៃវ៉ាន់ នឹងដោះស្រាយតាមរបៀបណានៅចុងបញ្ចប់? ចិនដីគោកបានបញ្ជាក់តាំងពីដំបូងម៉្លេះថា មានឆន្ទៈធ្វើកិច្ចខិតខំ ប្រឹងប្រែងធំបំផុត ដើម្បីស្វែងរកអនាគត ដែលបង្រួបបង្រួមប្រទេសជាតិ ដោយសន្តិវិធី ដោយភាពស្មោះត្រង់ធំបំផុត។ ប៉ុន្តែប្រសិនបើ កម្លាំងអបគមន៍ ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យបង្ករឿងហេតុទាំងបង្ខំ រហូតដល់ផ្លោះរំលងខ្សែបន្ទាត់ក្រហម នោះចិននឹងចាត់វិធានការ យ៉ាងមុតមាំ។ ប្រទេសចិនមុខជានឹងបង្រួបបង្រួម ហើយចាំបាច់ត្រូវបង្រួបបង្រួម នេះជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចដើរបញ្ច្រាសបាន៕
វិទ្យុមិត្តភាពកម្ពុជាចិន